* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទស្សនាទិដ្ឋភាពនៅភូមិរង់ចាំ ជាទីជម្រកបណ្តោះអាសន្ន ដែលពលរដ្ឋភៀសសឹកអាចរស់នៅដោយសេចក្តីថ្លៃថ្នូរ រង់ចាំដំណោះស្រាយប្រកបដោយយុត្តិធម៌ ពីទង្វើឈ្លានពានរបស់ថៃ

10-07-2026 21:33

(បន្ទាយមានជ័យ)៖ សូមទស្សនាទិដ្ឋភាពនៅភូមិរង់ចាំ ជាទីជម្រកបណ្តោះអាសន្ន ដែលពលរដ្ឋភៀសសឹកអាចរស់នៅដោយសេចក្តីថ្លៃថ្នូរ រង់ចាំដំណោះស្រាយប្រកបដោយយុត្តិធម៌ ពីទង្វើឈ្លានពានរបស់យោធាថៃ ដោយខុសច្បាប់ក្រោយបទឈប់បាញ់។

គួរឱ្យដឹងថា ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតភូមិរង់ចាំ១ ភូមិរង់ចាំ២ ភូមិរង់ចាំ៣ ភូមិរង់ចាំ៤ ភូមិរង់ចាំ៥ និងភូមិរង់ចាំ៦ ដោយបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ការបង្កើតភូមិថ្មីទាំងនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានប្រសិទ្ធនាមឲ្យមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជា «ភូមិរង់ចាំ» កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ ការប្រសិទ្ធនាមនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកចំនួន ៣,៣១៨នាក់ ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ននោះ។
ពាក្យ «ភូមិរង់ចាំ» នេះ មិនមែនត្រឹមតែជាឈ្មោះភូមិមួយប៉ុណ្ណោះទេ ប៉ុន្តែវាផ្ទុកនូវសារនយោបាយ និងសារអធិបតេយ្យភាពដ៏សំខាន់មួយ ដែលបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនបោះបង់ចោលការទាមទារ និងការពារបូរណភាពទឹកដីរបស់ខ្លួនឡើយ ទោះបីជាជ្រើសរើសដំណោះស្រាយដោយសន្តិវិធីក៏ដោយ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ការដាក់ឈ្មោះនេះ គឺជាការបដិសេធមិនឱ្យពាក្យ «បាត់បង់» ក្លាយជាពាក្យចុងក្រោយឡើយសម្រាប់ពលរដ្ឋភៀសខ្លួនដែលបាត់បង់ផ្ទះសម្បែង និងក្តីសង្ឃឹម។

ការបង្កើតភូមិរង់ចាំថ្មីទាំង៦នេះ គឺដើម្បីរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភូមិឱ្យបានត្រឹមត្រូវ និងអនុលោមតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនភៀសសឹក និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី។ ភូមិរង់ចាំនឹងបន្តជាទីជម្រកបណ្តោះអាសន្ន និងជាកន្លែងដែលពលរដ្ឋអាចរស់នៅដោយសេចក្តីថ្លៃថ្នូរ រង់ចាំដំណោះស្រាយប្រកបដោយយុត្តិធម៌។
តាមរយៈការបង្កើត និងប្រសិទ្ធនាម «ភូមិរង់ចាំ» នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវជំហរដ៏រឹងមាំក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ព្រមទាំងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្គ្រាម៕