* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.)

10-07-2026 21:53

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ គ.វ.ប.អ. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន និងព្រមទាំងឯកឧត្ដម បណ្ឌិតសភាចារ្យ ជាសមាជិក និងមន្ត្រីពាក់ព័ន្ធ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) ត្រូវបានបង្កើតឡើង ដើម្បីធានាខ្លឹមសារ ព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ មានភាពត្រឹមត្រូវ ភាពអាចទុកចិត្តបាន សម្រាប់ការប្រើប្រាស់ ការបកស្រាយ ការបង្រៀន និងការផ្សព្វផ្សាយដោយមានការទទួលស្គាល់ទាំងក្នុងនិងក្រៅប្រទេស ប្រកបដោយគុណតម្លៃ សេចក្ដីថ្លៃថ្នូរ និងលើកកម្ពស់កិត្យានុភាពរបស់ជាតិ។

គ.វ.ប.អ. មានភារកិច្ចសំខាន់ៗដូចជា៖ (១).ពិនិត្យនិងសម្រេចលើសៀវភៅ និងឯកសារផ្លូវការសំខាន់ៗរបស់ជាតិ ដែលក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលបានរៀបចំចងក្រងពាក់ព័ន្ធនឹងវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ មុននឹងបោះពុម្ពផ្សាយជាផ្លូវការ ស្របតាមគោលការណ៍វិទ្យាសាស្ត្រ ក្រមសីលធម៌វិជ្ជាជីវៈអ្នកស្រាវជ្រាវ និងនិទានកថារបស់ជាតិ (២).ពិនិត្យ វាយតម្លៃ និងផ្តល់យោបល់លើឯកសារសំខាន់ៗក្នុងវិស័យវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ តាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល (៣).ចាត់ចែងនិងសម្របសម្រួលការផ្សព្វផ្សាយសៀវភៅនិងឯកសារសំខាន់ៗរបស់ជាតិ ក្នុងវិស័យវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (៤).ផ្តួចផ្តើមឱ្យមានការស្រាវជ្រាវនិងការរៀបចំនិទានកថារបស់ជាតិ ដើម្បីលើកកម្ពស់វប្បធម៌ ប្រវត្តិសាស្រ្ត អារ្យធម៌ខ្មែរ សីលធម៌សង្គម មនសិការស្នេហាជាតិ សាមគ្គី និងឯកភាពជាតិ និង (៥).ផ្តួចផ្តើមនិងសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ ក្នុងវិស័យវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ។

បន្ទាប់ពីការប្រកាសជាផ្លូវការនូវសមាសភាពរបស់ គ.វ.ប.អ. រួចមក, អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើការកំណត់តួនាទីភារកិច្ច និងសមាសភាពអ្នកជំនាញ និងទីប្រឹក្សា នៃ គ.វ.ប.អ. និងអំពីការរៀបចំសមាសភាពនៃលេខាធិការដ្ឋាន នៃ គ.វ.ប.អ.។

បន្ទាប់ពីអង្គប្រជុំធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុសរួចមក អង្គប្រជុំបានធ្វើការអនុម័តនូវសមាសភាពក្រុមអ្នកជំនាញ និងទីប្រឹក្សា នៃ គ.វ.ប.អ. និង សមាសភាពលេខាធិការដ្ឋាន ដើម្បីគាំទ្រដល់យន្តការ គ.វ.ប.អ. ពិសេសចំពាះមុខ ដើម្បីអាចចាប់ផ្តើមការពិនិត្យផ្ទៀងផ្ទាត់ស្នាដៃស្រាវជ្រាវ និងសៀវភៅពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តមួយចំនួន។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរពាក់ព័ន្ធនឹងការរៀបចំបទបញ្ជាផ្ទៃក្នុង និងគោលការណ៍ប្រតិបត្តិ (SOP) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃរបៀបរបបបំពេញការងារ និងកិច្ចដំណើររបស់ គ.វ.ប.អ. ដោយរួមទាំងការពង្រឹងអភិបាលកិច្ចក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ របស់ គ.វ.ប.អ. ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពការងារ និងថវិកាប្រចាំឆ្នាំ ដើម្បីឈានទៅសម្រេចគោលដៅរបស់ គ.វ.ប.អ. ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។