* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ អេស្ប៉ាញ ឡើងទៅប៉ះបារាំង វគ្គ ៤ក្រុម ក្រោយទម្លាក់ប៊ែលហ្ស៊ិក ២-១ ចុងម៉ោង

11-07-2026 06:50

(បរទេស)៖ គោជល់អេស្ប៉ាញ ឡើងទៅប៉ះក្រុមខ្លាំងនៅអឺរ៉ុបដូចគ្នា មាន់គកបារាំងនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2026 បន្ទាប់ពីទម្លាក់គូប្រជែងប៊ែលហ្សិក ២-១ ចុងម៉ោងយប់មិញនេះក្នុងវគ្គ ៨ក្រុម។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Los Angeles Stadium ស្ថិតនៅសហរដ្ឋអាមេរិក ដោយមានអ្នកទស្សនា ផ្ទាល់ជាង ៧ម៉ឺននាក់ កីឡាករ Mikel Merino ដែលរកបានគ្រាប់បាល់ចុងម៉ោងទម្លាក់ព័រទុយហ្គាល់ចេញពី WC26 ត្រឹមវគ្គ ១៦ក្រុមនោះ បន្តរកបានគ្រាប់ជ័យជម្នះថែមទៀតនៅនាទី៨៨ ក្រោយប្តូរចូលជំនួស Olmo នៅនាទី៨៦។

Fabian Ruiz មកពីក្លិប PSG ជាអ្នករកបានគ្រាប់នាំមុខសម្រាប់អតីតជើងឯក World Cup 2010 នៅនាទី៣០ មុនពេល Ketelaere រកបានគ្រាប់តាមស្មើវិញនៅខ្វះ ៤នាទីដល់ម៉ោងចប់ការប្រកួតវគ្គទី១។

តាមរយៈលទ្ធផលនេះ បិសាចក្រហមអឺរ៉ុប ប៊ែលហ្ស៊ិកដែលបានទម្លាក់សហម្ចាស់ផ្ទះអាមេរិកនៅវគ្គ ១៦ក្រុម ដោយ លទ្ធផលឈ្នះ ៤-១ ត្រូវត្រឡប់ទៅផ្ទះវិញ នៅពេលអេស្ប៉ាញ ត្រូវឡើងទៅប៉ះបារាំង អតីតជើងឯក ២សម័យកាល ប្រជែងគ្នាយកកៅអីវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៥ ខែកក្កដា មុនពេលផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិកដដែល៕