* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្រឹត្តិការណ៍ «ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦» តភ្ជាប់ទីផ្សារជូនកសិករ ពិសេសជំរុញសេដ្ឋកិច្ចមូលដ្ឋាន (Video inside)

11-07-2026 07:55

(បាត់ដំបង)៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានប្រាប់អង្គភាព Fresh News ថាព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់កសិករផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចដល់អាជីវករដទៃទៀត ជាពិសេសផ្នែកបដិសណ្ឋារកិច្ច។

លោកអភិបាលខេត្ត បានលើកឡើងពីចំណុចពិសេស និងថ្មីប្លែកសម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៦នេះ គឺរដ្ឋបាលខេត្តបានរៀបចំឱ្យមានការដាក់តាំងបង្ហាញ «រទេះរមក» ដែលជាអត្តសញ្ញាណដ៏លេចធ្លោមួយរបស់ខេត្តបាត់ដំបង។ រទេះរមកចំនួន ១៤ តំណាងឱ្យក្រុង-ស្រុកទាំង១៤ ត្រូវបានដេគ័រយ៉ាងស្អាត ដើម្បីដាក់តាំងបង្ហាញនូវផ្លែឈើ និងផលិតផលពិសេសៗប្រចាំតំបន់រៀងៗខ្លួន ដើម្បីទាក់ទាញភ្នែកភ្ញៀវទេសចរ។

គោលបំណងដំបូងបង្អស់នៃព្រឹត្តិការណ៍នេះ គឺការបង្ហាញ និងកំណត់អត្តសញ្ញាណ «ទុរេនសំឡូត» ដែលមានរសជាតិផ្អែមឆ្ងាញ់ពិសា និងកំពុងផ្តល់ចំណូលសេដ្ឋកិច្ចយ៉ាងខ្ពស់ដល់ប្រជាពលរដ្ឋ។ ក្រៅពីស្រុកសំឡូត ក៏មានបណ្តាស្រុកផ្សេងៗដូចជា ស្រុកកំរៀង ភ្នំព្រឹក និងរុក្ខគិរី ដែលអាចដាំដុះដំណាំទុរេននេះបានផងដែរ។

ក្រៅពីទុរេន ខេត្តបាត់ដំបងក៏មានការដាក់តាំងបង្ហាញនូវផ្លែឈើល្បីៗ និងមានរសជាតិឆ្ងាញ់ពិសាជាច្រើនមុខទៀត រួមមាន៖

*ក្រូចពោធិ៍សាត់ និង អូខ្យាយ

*ផ្លែល្មើ (ផ្អែមឆ្ងាញ់ ដែលបច្ចុប្បន្នដាំបានច្រើន)

*ក្រូចថ្លុង និង មៀនប៉ៃលិន (តាង៉ែន)

*ម្នាស់ទឹកឃ្មុំ (ប្រចាំស្រុករុក្ខគិរី និងស្រុកកោះក្រឡ)

*ដូងខ្ទិះ (ប្រចាំស្រុកសង្កែ ក្រុងបាត់ដំបង និងស្រុកឯកភ្នំ)។

លោក បានបន្តថា រដ្ឋបាលខេត្តមានទិសដៅរៀបចំពិព័រណ៍នេះឱ្យក្លាយជា «ព្រឹត្តិការណ៍ប្រចាំឆ្នាំ» ដើម្បីឱ្យប្រជាពលរដ្ឋទាំងក្នុងស្រុក ក៏ដូចជាភ្ញៀវបរទេស ចងចាំថា ឱ្យតែដល់រដូវកាលផ្លែឈើ (ចន្លោះខែមិថុនា និងខែកក្កដា) គឺត្រូវមកកម្សាន្ត និងភ្លក្សផ្លែឈើដ៏មានឱជារសនៅខេត្តបាត់ដំបង៕