* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ អង់គ្លេស ប៉ះន័រវេស ម៉ោង ៤ព្រឹក មុនពេលអាហ្សង់ទីន ជួបស្វីស ម៉ោង ៨ព្រឹកស្អែក

11-07-2026 09:22

(បរទេស)៖ ២ប្រកួត ដើម្បីបិទបញ្ចប់វគ្គ ៨ក្រុមនៅ FIFA World Cup 2026 នឹងបន្តធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដាស្អែកនេះ (ម៉ោងនៅកម្ពុជា) គឺជាជំនួបរវាងតោកំណាចអង់គ្លេស និងន័រវែស នាម៉ោង ៤ព្រឹក មុនពេលម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន ត្រូវប៉ះស្វីស លេងម៉ោង ៨ព្រឹក។

បារាំង អតីតក្រុមរងជើងឯកកាល ៤ឆ្នាំមុន និងអេស្ប៉ាញ ត្រូវប៉ះគ្នានៅវគ្គ ៤ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗខ្លួនមានដូចជា ម៉ារ៉ុក និងប៊ែលហ្ស៊ិក ពីក្នុងវគ្គ ៨ក្រុមរួចមក។

តោកំណាចអង់គ្លេស ដែលបានឆ្លងចូលវគ្គចាញ់-ធ្លាក់ ៨ក្រុមនៅ World Cup ៣សម័យកាលចុងក្រោយជាប់ៗគ្នា ត្រូវប្រជែងកៅអីវគ្គ ៤ក្រុមទល់នឹងក្រុមនៅទ្វីបអឺរ៉ុបដូចគ្នា ន័រវែសដែលបានកំពុងឡើងជើងខ្លាំង និងឈានមកដល់វគ្គជ្រៅបែបនេះលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីឆ្នាំ១៩៩៨។

ក្រុមឈ្នះនឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលត្រូវប៉ះរវាងក្រុមឈ្នះដូចគ្នាគឺ អាហ្សង់ទីន អតីតម្ចាស់ជើងឯក World Cup 2022 ឬក៏អឌ្ឍន៍ក្រហម ស្វីស នៅពេលបញ្ចប់វគ្គ ៨ក្រុមនាព្រឹកថ្ងៃអាទិត្យ។

គិតមកទល់ពេលនេះ World Cup 2026 ជំនាន់ទី២៣ ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា បានបញ្ចប់ ៩៨ប្រកួតមកហើយ ក្នុងចំណោម ១០៤ប្រកួតសរុប ចាប់តាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយមាន ៤៨ប្រទេសចូលរួម និងមកពី ៦តំបន់ផងដែរ៕