* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ

11-07-2026 10:47

(កណ្តាល)៖ លោក ហាក់ សុខមករា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកឫស្សី។

ក្នុងឱកាសនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកឫស្សី គណៈកម្មាធិការគណបក្សក្រុងតាខ្មៅ គណៈកម្មាធិការសង្កាត់ព្រែកឫស្សី ព្រមទាំងសមាជិក សមាជិកាជួរយុវជនគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកឫស្សី ចំនួនជាង ៤០០នាក់។

លោក ហាក់ សុខមករា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជន ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងការបន្តវេន និងអភិវឌ្ឍន៍គណបក្សឱ្យកាន់តែរីកចម្រើន។

លោកបានជំរុញឱ្យថ្នាក់ដឹកនាំយុវជនដែលទើបនឹងជាប់ឆ្នោតទាំងអស់ ខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ចំពោះគណបក្ស និងបម្រើប្រជាជនឱ្យអស់ពីកម្លាំងកាយចិត្ត។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យយុវជនទាំងអស់បន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងនយោបាយ ដើម្បីរួមចំណែកកសាង និងការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។

ពិធីបោះឆ្នោតនេះមិនត្រឹមតែជាការជ្រើសរើសថ្នាក់ដឹកនាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីដំណើរការប្រជាធិបតេយ្យផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលតែងតែផ្តល់ឱកាសឱ្យយុវជនបានចូលរួមក្នុងការសម្រេចចិត្ត និងដឹកនាំ។

ថ្នាក់ដឹកនាំយុវជនដែលត្រូវបានជ្រើសរើសនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយគណបក្ស និងកៀរគរការគាំទ្រពីមហាជន ជាពិសេសពីស្រទាប់យុវជន ដើម្បីបន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕