* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ណុប រ័ត្ននិមល៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បានចាត់ទុកការអភិវឌ្ឍន៍មូលធនមនុស្សជាអាទិភាពទី១ ដើម្បីថែរក្សា ពូនជ្រំសមិទ្ធផលជាតិ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច

11-07-2026 11:07

(កណ្តាល)៖ លោក ណុប រ័ត្ននិមល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន ក្រុមការងារយុវជនគណបក្សប្រជាជន ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការអភិវឌ្ឍន៍មូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសចំណូលខ្ពស់។

លោក ណុប រ័ត្ននិមល បានថ្លែងដូចនេះ នាឱកាសតំណាងលោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដឹកនាំក្រុមការងារយុវជនចុះត្រួតពិនិត្យកាត់វិញ្ញាសារប្រឡងសាកល្បងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលការប្រឡងសាកល្បងនេះ បានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត និងនៅបឋមសិក្សាបារគូ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ។

យោងតាមរបាយការណ៍របស់ លោក ផេង រិទ្ធីយ៉ា នាយកវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត បានឲ្យដឹងថា ការប្រឡងសាកល្បង សិស្សានុសិស្សថ្នាក់ទី១២ នៅទូទាំងស្រុកកណ្តាលស្ទឹង គឺជាលើកទី៩ហើយ ដែលឆ្នាំនេះ មានចំនួន ១០៨៧នាក់ ក្នុងនោះមានស្រីចំនួន ៦៥៧នាក់ ដែលការប្រឡងសាកល្បងនេះចែកចេញជាពីរមណ្ឌល គឺនៅមណ្ឌលវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួតនៅ ប្រឡងផ្នែកសង្គម ហើយនៅមណ្ឌលបឋមសិក្សាបារគូ ប្រឡងផ្នែកវិទ្យាសាស្ត្រ ដើម្បីវ៉ាស់ស្ទង់សមត្ថភាព ឈានទៅប្រឡងថ្នាក់ជាតិ សញ្ញាបត្រមធ្យមសិក្សាទុត្តិយភូមិ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ សម្រាប់ស្រុកកណ្តាលស្ទឹង បានជាប់ចំណាត់លេខ១ស្ទើរៀងរាល់ឆ្នាំ ហើយការរៀបចំប្រឡងសាកល្បងនេះ គឺបានរៀបចំធ្វើជារៀងរាល់ឆ្នាំចាប់តាំងពី២០១៧មក ដោយក្រមការងារយុវជនគណបក្សប្រជាជន ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង។

ការប្រឡងសាកល្បងនេះបានធ្វើឡើង ដោយបានការចង្អុរបង្ហាញពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង គឺដើម្បីជាការជួយពង្រឹងសមត្ថភាព និងជំនួយស្មារតីដល់ប្អូនៗឱ្យកាន់តែព្យាយាមសិក្សារៀនសូត្រ ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ នាពេលខាងមុខទទួលបាននិទ្ទេសល្អ ដូចជារៀមច្បងឆ្នាំមុនៗ និងដើម្បីចូលរួមលើកស្ទួយដល់វិស័យអប់រំឲ្យកាន់មានសន្ទុះនិងខ្លាំងក្លាបន្ថែមទៀត។

បន្ថែមពីនេះលោក ណុប រ័ត្ននិមល ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង លោកស្រី ប៉ែន ចន្នី ជូនចំពោះសិស្សានុសិស្ស លោកគ្រូអ្នគ្រូ និងប្រជាពលរដ្ឋ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលតែងតែមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់។

លោក ណុប រ័ត្ននិមល បានថ្លែងថា សិស្សានុសិស្សគឺជាមូលធនមនុស្សមួយដ៏មានសារៈសំខាន់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជាបន្តទៀត នៅក្រោមម្លប់សន្តិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តវេនពីសម្តេចតេជោ ហ៊ុនសែន។

ក្នុងឱកាសនោះដែរលោក ណុប រ័ត្ននិមល ក៏បានលើកទឹកចិត្ត និងជម្រុញដល់សិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ឱ្យខិតខំសិក្សារៀនសូត្រឱ្យក្លាយខ្លួនជាសិស្សល្អ មនុស្សល្អ និងជាទំពាំងស្នងឬស្សី ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនជាបន្តទៀត និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង បន្តការចូលរួមថែរក្សាសុខសន្តិភាព ដើម្បីសុភមង្គលគ្រប់ក្រុមគ្រួសារ និងបាននាំយកថវិកាដែលេជាអំណោយរបស់លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងលោកស្រី ប៉ែន ចន្នី ប្រគល់ជូនលោកនាយកសាលា ប្រធានគណៈកម្មាការប្រឡងស្រុកកណ្តាលស្ទឹងផងដែរ៕