* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជំនួបជាមួយសម្តេចតេជោ, មេទ័ពកំពូលរបស់ម៉ាឡេស៊ី គាំទ្រជំហរកម្ពុជា ដោះស្រាយ​បញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ (Video inside)

11-07-2026 11:20

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ Tan Sri Dato' Seri Haji Malek Razak bin Sulaiman អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបង្ហាញការគាំទ្រចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ។ មេទ័ពកំពូល​របស់ម៉ាឡេស៊ី បានបញ្ជាក់បែបនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាឱ្យអគ្គមេ​បញ្ជា​​ការកងទ័ពម៉ាឡេស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ​សម្ដេចតេជោ បានសម្ដែង​ការ​ស្វា​គមន៍យ៉ាងកក់ក្តៅ​ចំពោះវត្តមាន​របស់នាយ​ឧត្តមសេនីយ៍ តាន់ស្រី និង​គណៈ​​​ប្រតិភូក្នុង​ដំណើរ​បំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ ​សម្ដេចតេជោ បានចាត់ទុកដំណើរ​ទស្សនកិច្ច​នេះថា ជាផ្នែកនៃការរឹតចំណងមិត្តភាពរវាង​ទំនាក់​ទំនងកម្ពុជា និងម៉ាឡេស៊ី និយាយជារួម ហើយនិយាយ​ដោយឡែក គឺនៅក្នុងកិច្ចសហប្រតិបត្តិ​ការកងទ័ព និងកងទ័ពរវាង​ប្រទេស​ទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន អបអរសាទចំពោះនាយឧត្តមសេនីយ៍ តាន់ស្រី ដែលបានតែង​តាំង​ជា​អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី។

នាយឧត្តមសេនីយ៍ តានស្រី បានថ្លែងអំណរគុណសម្តេចតេជោ ដែលបាន​អនុញ្ញាត​ឱ្យរូប​លោក និងគណៈប្រតិភូ បានជួបសម្ដែងការគួរសម​ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉េឡេស៊ី បានបង្ហាញអំពីទំនាក់ទំនងដ៏ល្អរវាង​កម្ពុជា និងម៉ាឡេស៊ី ហើយទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ មកកាន់ប្រទេសកម្ពុជា​នៅ​ពេល​នេះ ​ក៏បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជា និងម៉ាឡេស៊ី មានទំនាក់ទំន​ង​ដ៏ល្អ​រវាង​គ្នា និងគ្នា។ ជាពិសេសនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជម្រាបសម្តេចតេជោថា ក្នុងដំណើរ​ទស្សនកិច្ចនៅកម្ពុជា លោកមានឱកាសជជែកជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ​របស់​កម្ពុជា ដើម្បីធ្វើយ៉ាងណាពង្រឹងបន្ថែមទៀត​នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ រវាងកម្ពុជា និងម៉ាឡេស៊ី។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើង​របស់នាយឧត្ត​ម​សេនីយ៍អគ្គមេបញ្ជាការ ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី។ សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា និងម៉ាឡេស៊ី មានទំនាក់ទំនងដ៏ស៊ីជម្រៅ ជាពិសេសបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី មកកាន់ប្រទេសកម្ពុជាកាលពីពេលកន្លងទៅ ធ្វើឱ្យទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី កាន់តែមានភាពរីកចម្រើន។

សម្តេចតេជោ បានបន្ថែមថា ទន្ទឹមនឹងនេះកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏មានការ​រីក​ចម្រើន។ សម្ដេចតេជោ បានបង្ហាញការកត់សម្គាល់ថា ទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ រវាងកងទ័ព និងកងទ័ពនៃប្រទេសទាំងពីរ ក៏មានការរីកចម្រើន។

តាមរយៈនាយកឧមសេនីយ៍ តាន់ស្រី, សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូន​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ពេលនៅជាប្រធានអាស៊ាន បានខ្នះខ្នែងរកដំណោះស្រាយជុំវិញ​ជម្លោះ​​ព្រំដែនកម្ពុជា និងថៃ។ ជាពិសេសក្នុងអាណត្តិ​ម៉ាឡេស៊ី ធ្វើជាប្រធាន​អាស៊ាន ​បាននាំ​ឱ្យ​មាន​ការបង្កើតអ្នកសង្កេតការណ៍ IOT និង AOT។ សម្តេចតេជោ ហ៊ុន សែន បានចាត់​ទុក​អ្នកសង្កេតការណ៍អាស៊ាន (AOT) ជាមរតកនៅពេលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ន។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកអំពីស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ។ សម្ដេចតេជោ បានបញ្ជាក់ពីគោលជំហរ​របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន​រវាងកម្ពុជា និងថៃ ដោយឈរលើការដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់ អន្តរជាតិ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ តាន់ស្រី បានកោតសរសើរចំពោះ សម្ដេចតេជោថា ជា​មេ​ដឹក​នាំមួយរូប ដែលលោកគោរព។ ជាពិសេសការដឹកនាំរបស់សម្ដេចតេជោ​ដែលបានប្រែ​ក្លាយ​ប្រទេសកម្ពុជា ពីប្រទេសដែលធ្លាប់មានសង្គ្រាមក្លាយ​ជាប្រទេស​មានការអភិវឌ្ឍ។​

នាយឧត្តមសេនីយអគ្គមេបញ្ជាការ បានជម្រាបសម្តេចតេជោថា លោកពិតជាគោរពចំពោះ​បទពិសោធន៍ និងការដឹកនាំរបស់សម្ដេចតេជោ ចំពោះការដោះស្រាយ​បញ្ហារវាងកម្ពុជា និង​ថៃ។ លោកគាំទ្រពេញទំហឹងចំពោះជំហរ​របស់កម្ពុជា​ក្នុងការដោះស្រាយបញ្ហា​ព្រំដែន​ជា​មួយ​ថៃ​ ដោយសន្តិវិធី៕