* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បារាំងកំពុងសិក្សាគម្រោងវារីអគ្គិសនី ៨០០មេហ្គាវ៉ាត់ និងគម្រោងដុតសំរាមទៅជាអគ្គិសនី នៅប្រទេសកម្ពុជា (Video inside)

11-07-2026 11:23

(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានលើកឡើងអំពីគម្រោងនៃការសិក្សារបស់រដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគបារាំង ក្នុងការសាងសង់វារីអគ្គិសនី និងគម្រោងដុតសំរាមនៅរាជធានីភ្នំពេញ ទៅជាថាមពលអគ្គិសនី។

តាមរយៈសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចនៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ លោក នីកូឡា ហ្វ័ររីស្យេ បានអះអាងថា មន្ដ្រីជំនាញ និងអ្នកវិនិយោគរបស់បារាំង កំពុងសិក្សារួមគ្នាជាមួយស្ថាប័នជំនាញរបស់កម្ពុជា លើគម្រោងទាំងពីរខាងលើនេះ។

បើតាមលោក នីកូឡា ហ្វ័ររីស្យេ, ក្នុងអំឡុងពេលសិក្សានេះ លោកមិនទាន់អាចបញ្ជាក់អំពីព័ត៌មានលម្អិតនៃគម្រោងនៅឡើយទេ ប៉ុន្ដែលោកបានអះអាងថា បារាំងមានក្រុមហ៊ុនជំនាញៗជាច្រើនដែលមានសមត្ថភាពបំពេញកិច្ចការងារនេះ ហើយបារាំងនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក នីកូឡា ហ្វ័ររីស្យេ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល។ ជំនួបនោះបានផ្ដោតសំខាន់លើការសិក្សាគម្រោងសាងសង់វារីអគ្គិសនី ទំហំ៨០០មេហ្គាវ៉ាត់ និងគម្រោងដុតសំរាមនៅរាជធានីភ្នំពេញ ទៅជាថាមពលអគ្គិសនី។

លោក កែវ រតនៈ ក៏បានបញ្ជាក់ដែរថា គម្រោងទាំង២នេះ ក្រុមហ៊ុនរបស់បារាំងកំពុងសិក្សាដើម្បីធ្វើការវិនិយោគនៅប្រទេសកម្ពុជា៕