* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បើកវេទិកាសំណេះសំណាលជាមួយយុវជនគណបក្សខេត្តពោធិ៍សាត់ រួមគ្នាការពារអធិបតេយ្យជាតិ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសម័យឌីជីថល

11-07-2026 11:27

(ពោធិ៍សាត់)៖ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងបើកវេទិកាពិភាក្សាជាមួយសមាជិក សមាជិកាយុវជនគណបក្សខេត្តពោធិ៍សាត់ ប្រមាណ១,៣០០នាក់។

គួររំលឹកផងដែរថា កម្មវិធីវេទិកាសំណេះសំណាល និងពិភាក្សានេះ គឺជាលើកទី៣ ហើយដែលត្រូវបានរៀបចំឡើង ដោយបន្តពីបទពិសោធន៍នៃវេទិកាដែលបានចាប់ផ្ដើមតាំងពីសម័យកាលដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនទាន់ទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជាមកម្ល៉េះ ដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចចំពោះការងារយុវជនជានិច្ច។

ពិធីនេះមានការចូលរួមពី លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់, លោកអនុប្រធានគណៈប្រចាំការ, លោកសមាជិកគណៈប្រចាំការ, លោក លោកស្រី យុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងសមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការខេត្ត និងសមាជិក សមាជិកាយុវជនគណបក្សគ្រប់ជាន់ថ្នាក់ទូទាំងខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះអង្គពិធីទាំងមូល។ លោកបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលខេត្តពោធិ៍សាត់សម្រេចបាន ក្រោមការដឹកនាំរបស់ លោក ខូយ រីដា ព្រមទាំងការប្តេជ្ញាចិត្តរបស់យុវជនក្នុងមូលដ្ឋានដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងការងារបក្ស។

វេទិកាបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ផុលផុស ដោយមានការចូលរួមផ្តល់សំណួរ មតិយោបល់ និងសំណូមពរជាច្រើនពីសំណាក់សមាជិកយុវជន។ បញ្ហាដែលត្រូវបានលើកឡើងយ៉ាងយកចិត្តទុកដាក់រួមមាន៖ ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ, ការងារផ្តល់សេវាសុរិយោដី, ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Scam Online), ការស្នើសុំរកដំណោះស្រាយតម្លៃស្រូវ, ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា ផ្លូវថ្នល់ ទឹកស្អាត ការបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈ និងការកែលម្អសេវាគ្រប់គ្រងសំរាមនៅតាមមូលដ្ឋាន។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោក ខូយ រីដា បានធ្វើការបកស្រាយ និងបំភ្លឺយ៉ាងក្បោះក្បាយលើគ្រប់សំណួរ ក្នុងការដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំង២ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ក្នុងការការពារបូរណភាពទឹកដី ដោយឈរលើគោលការណ៍ ច្បាប់អន្តរជាតិ និងការទូត។

ថ្នាក់ដឹកនាំទាំង២ បានសង្កត់ធ្ងន់លើកិច្ចការយុទ្ធសាស្ត្រមួយចំនួន សម្រាប់យុវជនក្នុងសម័យកាលឌីជីថល ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយម ដែលប្រើប្រាស់បណ្តាញសង្គមជាឧបករណ៍វាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់រាជរដ្ឋាភិបាល និងគណបក្សក្នុងគោលបំណងបង្កភាពវឹកវរ។ ក្នុងយុគសម័យដែលព័ត៌មានពិត និងក្លែងក្លាយលាយឡំគ្នា យុវជនត្រូវតែមានការវិភាគត្រិះរិះពិចារណាឱ្យបានច្បាស់លាស់។ លោកទាំង២ បានបញ្ជាក់ថាការងារអប់រំសតិអារម្មណ៍ គឺជាការងារដែលត្រូវធ្វើជាប់ជាប្រចាំដូច "ភ្លៀងរលឹម"។

ថ្នាក់ដឹកនាំទាំង២ បានជំរុញដល់យុវជនបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ និងសូមកុំធ្វើសកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ព្រមទាំងកុំចូលរួមផ្សព្វផ្សាយព័ត៌មានភូតកុហកដែលក្រុមប្រឆាំងបង្កើតឡើងដើម្បីបំបែកបំបាក់សាមគ្គីជាតិ។

សមាជិក សមាជិកាយុវជនដែលបានចូលរួម បានចាត់ទុកថា វេទិកានេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការផ្តល់ព័ត៌មានពិត ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង។ យុវជនបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងបានសំណូមពរឱ្យយុវជនគណបក្សថ្នាក់កណ្តាល បន្តរៀបចំវេទិកាពិភាក្សាដែលមានតម្លៃបែបនេះ នៅតាមបណ្តាខេត្តផ្សេងៗទៀត ដើម្បីបន្តពង្រឹងស្មារតីយុវជននៅទូទាំងប្រទេស៕