* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងបរិស្ថាន៖ គុណភាពខ្យល់ «ល្អណាស់» ទូទាំងប្រទេសកម្ពុជា (Video inside)

11-07-2026 12:14

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានកម្រិត «ល្អណាស់» សម្រាប់រយៈពេល២៤ ម៉ោង ចាប់ពីម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែកក្កដា ដល់ម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

យោងតាមសេចក្តីជូនដំណឹងនេះ កំហាប់ភាគល្អិតនិចលគិតជាមធ្យមនៅក្នុងខ្យល់គឺស្មើនឹង ៩.៦១ µg/m3 ដែលទាបជាងស្តង់ដារកំណត់ ៥០ µg/m3 យ៉ាងច្រើន។ លទ្ធផលនេះបានបង្ហាញថា សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) ស្ថិតក្នុងកម្រិត «ល្អណាស់» ដែលជាសញ្ញាវិជ្ជមានសម្រាប់សុខភាពសាធារណៈ និងបរិស្ថាន។

ខេត្តចំនួន១៩ រួមមានខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តស្ទឹងត្រែង សុទ្ធតែមានគុណភាពខ្យល់ស្ថិតក្នុងកម្រិត «ល្អណាស់» (ពណ៌ខៀវ)។ ចំណែកឯខេត្តកោះកុង និងខេត្តកែប ត្រូវបានរកឃើញថាមានគុណភាពខ្យល់ «ល្អ» (ពណ៌បៃតង)។

ការប្រកាសនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន ក្នុងការតាមដាន និងគ្រប់គ្រងគុណភាពខ្យល់ ដើម្បីធានាបាននូវបរិស្ថានរស់នៅប្រកបដោយផាសុកភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ គុណភាពខ្យល់ល្អនេះក៏ជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងកាត់បន្ថយហានិភ័យនៃជំងឺផ្លូវដង្ហើមផងដែរ៕