* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្រ្តីក្រសួងអប់រំ ប្រគល់សញ្ញាបត្ររិញ្ញាបត្រជាន់ខ្ពស់ ជូនអ្នកសិក្សាក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រង និងគ្រូបង្រៀន ជាង៦០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

11-07-2026 14:05

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់
ជូនអ្នកសិក្សាក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រង និងគ្រូបង្រៀន ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ អគារដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យោងតាមរបាយការណ៍នៅថ្ងៃនេះ អ្នកសិក្សាជ័យលាភីដែលជាគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន បានបំពេញគ្រប់លក្ខខណ្ឌបញ្ចប់ការសិក្សាចំនួន ៦២៥នាក់ ស្រី ២១៨នាក់ ជាគ្រូបង្រៀន ៤១២នាក់ ស្រី១៨២នាក់ និងគណៈគ្រប់គ្រងសាលារៀន ចំនួន ២១៣នាក់ ស្រី៣៦នាក់។

លោករដ្ឋមន្រ្តីក្រសួងអប់រំ បានលើកឡើងថា ថ្ងៃនេះ ជាទិវាប្រកបដោយនក្ខត្តឫក្ស ដែលលោកបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនជ័យលាភីនៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជំនាន់ទី១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាលទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគម្រោង GEIP/GEIP-AF សហការី និងក្រុមការងារនៃមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារយៈពេលកន្លងមក ក៏ដូចជា ការចូលរួម និងការតស៊ូរៀនសូត្រ ក្នុងគោលដៅអភិវឌ្ឍសមត្ថភាពរបស់លោក លោកស្រី ជាគណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ ជាជ័យលាភី ចំនួន ៦២៥ នាក់ និងមានវត្តមាននាពេលនេះ។

លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់អស់លោក លោកស្រីអ្នកសិក្សាដែលបាន បន្តសិក្សារហូតទទួលបានជោគជ័យនៅពេលនេះ។

លោកជឿជាក់ថា ជ័យលាភីទាំងអស់នឹងយកចំណេះដឹង ទៅចូលរួមអភិវឌ្ឍសាលារៀន និងការបង្រៀនសិស្សឱ្យកាន់តែសកម្មថែមទៀត ជាពិសេស ការអនុវត្តស្តង់ដាសាលារៀនគំរូឱ្យទទួលបានជ័យ ឆ្លើយតបតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញវិធានការអាទិភាពចំនួន ៤ សំដៅលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សារបស់សិស្ស រួមមាន៖ ទី១ ការពង្រឹងអភិបាលកិច្ច ទី២ ការពិនិត្យកែសម្រួល និងការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣ ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ៕