* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើឥតគិតថ្លៃ ក្រោមមូលបទ «ពន្លកបៃតង» ឆ្នាំ២០២៦ កំពុងប្រព្រឹត្តទៅយ៉ាងកុះករនៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ

11-07-2026 14:08

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តនេះ បានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ពិព័រណ៍ «ពន្លកបៃតង» បន្តទទួលបានការទាក់ទាញ និងការចូលរួមយ៉ាងខ្លាំងក្លាចូលទស្សនា និងមកទទួលយកកូនឈើចម្រុះទៅដាំ ពីសំណាក់មន្ត្រីរាជការ សិស្ស-និស្សិត និងសាធារណជនទូទៅ យ៉ាងច្រើនកុះករ។

កូនឈើចម្រុះរួមមាន ប្រភេទឈើប្រណីត (ដូចជា បេង នាងនួន ក្រញូង ធ្នង់) ឈើហូបផ្លែ ឈើលម្អ និងកូនត្នោត ចំនួណជាង ១លានដើម បានរៀបចំចែកចាយជាបន្តបន្ទាប់នៅក្នុងពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកស្រី បានអញ្ជើញចូលរួមជាថ្មីទៀត ដើម្បីលើកទឹកចិត្ត និងជួបសំណេះសំណាលជាមួយ អ្នកចូលរួមក្នុងថ្ងៃទី២នេះនៃពិព័រណ៍«ពន្លកបៃតង»។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ការចូលរួម ក្នុងពិព័រណ៍ «ពន្លកបៃតង» នាពេលនេះ ជាសក្ខីភាពនៃកម្លាំងសាមគ្គីភាព ដ៏មានឥទ្ធិពល ដែលសបញ្ជាក់ថា កិច្ចគាំពារបរិស្ថាន មិនមែនជាកាតព្វកិច្ចរបស់ក្រសួងបរិស្ថានឡើយ ប៉ុន្តែជាកាតព្វកិច្ចរួម របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការដាក់បង្ហាញ កូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាពិព័រណ៍នៃក្តីសង្ឃឹម នៃស្មារតីទទួលខុសត្រូវ និងជាគ្រឹះនៃអនាគតបៃតង របស់ប្រទេសកម្ពុជាយើង។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញផែនការស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំបណ្តុះ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់បង្កើតឡើងចំនួន៥កន្លែងនៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុង និងធ្វើការចែកចាយកូនឈើចំនួន ៥លានដើម នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៦នេះ។ ក្រៅពីការចែកកូនឈើ ព្រឹត្តិការណ៍ឆ្នាំនេះ ក៏មានការប្រកាសបើកយុទ្ធនាការដាំដើមត្នោត ១លានដើម ផងដែរ។

ព្រឹត្តិការណ៍ទន្ទឹមគ្នាសាធារណជនទាំងអស់ អាចអញ្ជើញទៅទស្សនាស្តង់ពិព័រណ៍ របស់មន្ទីរបរិស្ថានទាំង២៥ រាជធានី-ខេត្ត ស្តង់ពីព័រណ៍អង្គការដៃគូ ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានរដ្ឋ និងឯកជន និងពិព័រណ៍ភូមិ១ ផលិតផល១ ការដាក់តាំងបង្ហាញសម្ភារៈមេត្រីបរិស្ថាន និងទទួលយកកូនឈើដោយឥតគិតថ្លៃ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦៕