* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក សារិន វណ្ណា ប្រកាសប្រើឆន្ទានុសិទ្ធិដែលក្រសួងផ្តល់ឱ្យ ចាត់ការលើមន្ទីររៀបចំដែនដីខេត្តណា ដែលបន្តទុកឱ្យប្រជាពលរដ្ឋជួបការលំបាក ក្នុងការទទួលសេវាសាធារណៈលើវិស័យដីធ្លី

11-07-2026 15:07

(ភ្នំពេញ)៖ លើសពីការប្តេជ្ញាចិត្តក្នុងការបម្រើសេវាសាធារណៈក្នុងវិស័យដីធ្លី ជូនប្រជាពលរដ្ឋរាជធានីភ្នំពេញឱ្យបានល្អ និងមានតម្លាភាព, នៅពេលនេះ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួ​នបានប្រកាសថា នឹងប្រើប្រាស់ឆន្ទានុសិទ្ធិ ដែលលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាន រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្តល់ឱ្យលោក ចាត់ការលើមន្ទីររៀបចំដែនដីខេត្តណា ដែលបន្តទុកឱ្យប្រជាពលរដ្ឋជួបការលំបាក ក្នុងការទទួលសេវាសាធារណៈលើវិស័យដីធ្លី។

លោកឧបនាយរដ្ឋមន្ត្រី សាយ សំអាល់ បានសម្រេចឱ្យលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដឹកនាំក្រុមការងារប្រតិបត្តិតាមបណ្តារាជធានី-ខេត្ត ដើម្បីសម្របសម្រួល និងជួយការងារ ដូចមានកំណត់ក្នុងប្រការ២ នៃសេចក្តីសម្រេចចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដែលពាក់ព័ន្ធការប្រឆាំងអំពើពុករលួយរបស់ក្រសួងរៀបចំដែនដី។

លោក សារិន វណ្ណា បានបញ្ជាក់ក្នុងបណ្តញទំនាក់ទំនងសង្គមរបស់ខ្លួនថា «ក្រោយពីខ្ញុំសម្អាតផ្ទះនៅភ្នំពេញរួច និងយោងតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សូមលោកប្រធានមន្ទីរដែនដីតាមខេត្ត ត្រូវខិតខំដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចឱ្យបានល្អជូនប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរដែនដី ដូចគំរូឯកឧត្តមអភិបាលរាជធានីភ្នំពេញ លើឯកសារកកស្ទះចំនួន ៩៧៣ករណី។ ប្រសិនបើអស់លោកជាប្រធានមន្ទីរ ដនសស ខេត្ត (រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត) មិនយកចិត្តទុកដាក់លើការលំបាករបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខ្ញុំនឹងប្រើប្រាស់ឆន្ទានុសិទ្ធតាមការសម្រេចរបស់ក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រោះបងប្អូនដែលលំបាកមានសំណើរ និងសំណូមពររួចហើយ គ្រប់បណ្តាខេត្ត ពិសេសសេវាសាធារណៈលើវិស័យដីធ្លី»។

សូមបញ្ជាក់ដែរថា កាលពីពេលថ្មីៗមកនេះ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ទទួលបាននូវការសាទរយ៉ាងខ្លាំង តាមរយៈការប្តេជ្ញាចិត្តរបស់លោក ក្នុងការធ្វើឱ្យបានលើការលុបបំបាត់អំពើពុករលួយ និងបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយយុត្តិធម៌ និងនីតិវិធីជាធរមាន។

បន្ថែមពីនេះ លោកបានបញ្ចេញនូវឯកសារមួយចំនួន ដើម្បីបញ្ជាក់បន្ថែមអំពីការធ្វើកំណែទម្រង់ថ្មី លើបរិបថការងារស្នើសុំសេវាសាធារណៈវិស័យដីធ្លី និងការកាត់បន្ថយរយៈពេលបង់ពន្ធប្រថាប់ត្រាផងដែរ៕