* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាលខេត្ត ត្រៀមអន្តរាគមន៍ និងការពារសុវត្ថិភាពប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង (Video inside)

11-07-2026 15:33

(បាត់ដំបង)៖ ដើម្បីធានាបាននូវសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបង» រយៈពេល ១០ ថ្ងៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំផែនការយ៉ាងហ្មត់ចត់ ដោយដាក់ពង្រាយកងកម្លាំងសរុបចំនួន ៣០០នាក់។

ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់អង្គភាពសារព័ត៌មាន Fresh News ថា ក្រោយពេលទទួលបានការណែនាំ និងការចង្អុលបង្ហាញពីលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កងកម្លាំងជំនាញបានរៀបចំផែនការសកម្មភាពយ៉ាងច្បាស់លាស់ ដោយបែងចែកកម្លាំងទៅតាមមុខព្រួញ និងទទួលខុសត្រូវខ្ពស់ រួមមាន៖

*បែងចែកជាកម្លាំងរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ កម្លាំងការពារផ្ទាល់ និងកម្លាំងសម្ងាត់ ដើម្បីតាមដាន និងបង្ការបទល្មើសផ្សេងៗ

*កម្លាំងត្រូវបានពង្រាយនៅជុំវិញបរិវេណព្រឹត្តិការណ៍ទាំងមូល ជាពិសេសនៅតាមស្តង់ពិព័រណ៍ តំបន់ដំណើរកម្សាន្ត និងទីតាំងទស្សនាផ្សេងៗ

*ធានាការប្រចាំការ និងយាមល្បាត ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីឆ្លើយតបបានទាន់ពេលវេលារាល់សភាពការណ៍នានា៕