* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមការងារស្ត្រីនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា នាំយកអំណោយចែកជូនកុមារ លោកគ្រូ និងអ្នកគ្រូ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ

11-07-2026 16:02

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតនិងការគាំទ្រពេញទំហឹងពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោកស្រី ឃួន ភីរ៉ាដា អនុប្រធានក្រុមការងារស្ត្រីនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំប្រតិភូក្រុមការងារស្ត្រី នាំយកអំណោយ ថវិកា និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនចែកជូនកុមារ លោកគ្រូ និងអ្នកគ្រូ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោកស្រី ឃួន ភីរ៉ាដា បានលើកឡើងថា វត្តមានក្រុមការងារស្ត្រីគណបក្សប្រជាជនកម្ពុជានៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មកកាន់មជ្ឈមណ្ឌលទារកនិងកុមារជាតិនាឱកាសនេះ មិនត្រឹមតែជាការនាំមកនូវអំណោយសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺបាននាំមកនូវការគោរព ការស្រឡាញ់ ស្មោះអស់ពីបេះដូង ជូនលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងមជ្ឈមណ្ឌល និងប្អូនៗ ក្មួយៗ កុមារទាំងអស់។

លោកស្រី បានបញ្ជាក់ថា អ្វីដែលសំខាន់បំផុតគឺបេះដូង ក្រុមការងារសូមថ្លែងការកោតសរសើរដោយស្មោះជូនគណៈគ្រប់គ្រងមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ ដែលបានខិតខំថែទាំកុមារគ្រប់បែបយ៉ាងដោយក្តីស្រឡាញ់ ស្មោះអស់ពីបេះដូង ប្រៀបដូចជាសាច់ឈាមរបស់ខ្លួនផ្ទាល់តែម្តង។ ការថែទាំកុមារដែលមានបញ្ហាសុខភាពមិនមែនជាការងាយស្រួលនោះទេ គឺទាមទារឱ្យមាននូវការស្រឡាញ់ដោយស្មោះស្ម័គ្រ និងការអត់ធ្មត់ជាទីបំផុត។ យើងខ្ញុំសូមកោតសរសើរចំពោះទឹកចិត្តលោកគ្រូ អ្នកគ្រូទាំងអស់ និងសូមផ្តល់ការស្រឡាញ់ ភាពកក់ក្តៅ ជូនកុមាររបស់យើងទាំងអស់ដែលកំពុងស្នាក់នៅទីនេះ។

សកម្មភាពមនុស្សធម៌របស់ក្រុមការងារស្ត្រីនៅក្នុងឱកាសនេះ បានទទួលការគាំទ្រ និងការលើកទឹកចិត្តពេញទំហឹងពីសំណាក់សម្តេចរដ្ឋសភាធិតី ឃួន សុដារី ដែលសម្តេចតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់ស្ត្រី និងកុមារជាប់ជានិច្ច។ សម្តេចបានចូលរួមបំពេញសកម្មភាពមនុស្សធម៌នេះតាំងពីដើមរៀងមក ពិសេសក្នុងពេលដែលសម្តេចបានបំពេញការងារនៅកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ផ្ទាល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងមិនដែលបោះបង់ស្ត្រី កុមារ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅដែលត្រូវការជំនួយនោះឡើយ។

លោកស្រី ឃួន ភីរ៉ាដា បានគូសបញ្ជាក់ថា បេសកកម្មមនុស្សធម៌របស់ក្រុមចលនាស្ត្រីនៅក្នុងឱកាសនេះ គឺអនុវត្តតាមគំរូ និងមនសិការមនុស្សធម៌របស់ឥស្សរជនថ្នាក់ដឹកនាំទាំងអស់ ជាពិសេសគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដោយសម្តេចនិងថ្នាក់ដឹកនាំទាំងអស់ តែងតែមានវត្តមាននៅពេលប្រជាពលរដ្ឋជួបការលំបាក ដោយមិនដែលបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ។

សម្រាប់លោកស្រី ឃួន ភីរ៉ាដា នេះមិនមែនជាលើកទី១ទេ ដែលលោកស្រី បានអញ្ជើញមកដល់មជ្ឈមណ្ឌលនេះ និងបាននាំយកអំណោយសប្បុរសធម៌មកកាន់ទីនេះជាលក្ខណៈគ្រួសារ និងក្នុងនាមក្រុមការងារជាច្រើនលើកមកហើយ, ក្នុងមនោសញ្ចេតនាពោរពេញដោយក្តីស្រឡាញ់បំផុតជាមួយកុមារទាំងអស់នៅទីនេះ លោកស្រី បានបញ្ជាក់ថា វត្តមានរបស់ក្រុមការងារស្រ្តី គណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងឱកាសនេះ មិនមែននាំមកត្រឹមអំណោយមនុស្សធម៌នោះទេ គឺនាំយកបេះដូង និងការគោរពស្រឡាញ់ចំពោះកុមារៗ និងលោកគ្រូ អ្នកគ្រូ ព្រមទំាងបុគ្គលិកទាំងអស់របស់មជ្ឈមណ្ឌល។

សូមជម្រាបថា អំណោយសប្បុរសធម៌ ដែលក្រុមការងារស្ត្រីគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភានាំទៅចែកជូនមជ្ឈមណ្ឌល ក៏ដូចជាកុមារ និងទារកនៅក្នុងឱកាសនេះ រួមមានសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគ អាហារូបត្ថម្ភ និងថវិកា ដែលសរុបជាទឹកប្រាក់មានចំនួនជាង ១៥លានរៀល។ ថវិកាទាំងអស់នេះបានមកពីការឧបត្ថម្ភគាំទ្ររបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងការបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនរបស់ក្រុមការងារស្ត្រី ព្រមទាំងការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគណៈកម្មាធិការអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ៕⁩