* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ជួសជុលផ្លូវ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ

11-07-2026 16:06

(កំពង់ធំ)៖ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានបន្តសកម្មភាពចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងដោះស្រាយសំណូមពរនានា ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំជាមួយ ក្រុមការងារបក្ស សមាជិក សមាជិកា សរុបប្រមាណ ២២០នាក់ នៅក្នុងភូមិឈើទាល ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅក្នុងជំនួបនោះ លោកប្រធានក្រុមការងារបានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់រដ្ឋមន្ត្រី ថោ ជេដ្ឋា ជូនដល់អង្គប្រជុំ ព្រមទាំងបានណែនាំឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងស្មារតីទទួល ខុសត្រូវ ភាពបុរេសកម្ម និងចុះជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយតម្រូវការបានទាន់ពេល។ លោកបានគូសបញ្ជាក់ថា ការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារ គឺជាកត្តាស្នូលក្នុងការជំរុញជំនឿទុកចិត្តលើគណបក្ស។

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានដាក់ចេញទិសដៅការងារខែកក្កដា ឆ្នាំ២០២៦ ដោយផ្តោតលើការដោះស្រាយបញ្ហាប្រឈម ពង្រឹងសមត្ថភាពក្រុមការងារ និងបង្កើនប្រសិទ្ធភាពទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីដណ្តើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតខាងមុខ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន លោកប្រធានក្រុមការងារបានសម្រេចទទួលយកសំណូមពររបស់បងប្អូនសមាជិកបក្សភូមិឈើទាល ក្នុងការជួយជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ៦០០ម៉ែត្រ និងបានឧបត្ថម្ភថវិកាបន្ថែម ដើម្បីបង្គ្រប់ការសាងសង់បង្គន់អនាម័យនៅក្នុងបរិវេណវត្តពោធិរោង។

ជាមួយគ្នានេះដែរ លោកប្រធានក្រុមការងារក៏បាននាំយកអំណោយឧបត្ថម្ភ និងថវិកាចែកជូនដល់គ្រួសារសមាជិកបក្សដែលមានតម្រូវការជួយសង្គ្រោះបន្ទាន់ រួមមាន៖ គ្រួសារសម្រាលកូនភ្លោះ គ្រួសារទីទ័លក្រគ្មានទីពឹងចំនួន ០៥គ្រួសារ វីរកងទ័ពជួរមុខ និងស្ត្រីទើបកូនខ្ចី។ សកម្មភាពចុះមូលដ្ឋាននាឱកាសនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព និងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់ ស្របតាមគោលដៅរួមក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍមូលដ្ឋានឃុំបន្ទាយស្ទោង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕