* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ត្មាតផេះ ប្រភេទសត្វស្លាបកម្រជិតផុតពូជ វិលត្រឡប់មករស់នៅដែនជម្រកសត្វព្រៃលំផាត់វិញ ក្រោយអវត្តមានជិតមួយទសវត្សរ៍

11-07-2026 16:38

(រតនគិរី)៖ ប្រភេទសត្វត្មាតផេះ ដែលជាប្រភេទសត្វស្លាបកម្រជិតផុតពូជបំផុតនៅលើពិភពលោក បានវិលត្រឡប់មករស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃលំផាត់វិញហើយ បន្ទាប់ពីបានបាត់មុខអស់រយៈពេលជិតមួយទសវត្សរ៍។ វត្តមានឡើងវិញនៃសត្វត្មាតផេះនេះ ត្រូវបានកត់ត្រាក្នុងភូមិសាស្ត្រខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា កាលពីអំឡុងពេលធ្វើជំរឿនសត្វត្មាតទូទាំងប្រទេស ដែលបានប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។

ក្នុងអំឡុងពេលធ្វើជំរឿន អ្នកជំនាញបានកត់ត្រាឃើញត្មាតផេះចំនួន ០២ក្បាល ដែលនេះជាសញ្ញាវិជ្ជមានបង្ហាញថា វត្តមានរបស់វា នៅតំបន់នេះកំពុងមានសញ្ញាកើនឡើងវិញ និងជាលទ្ធផលនៃការខិតខំប្រឹងប្រែងអភិរក្សដែលបានស្តារប្រភេទនេះឱ្យមានការរស់នៅក្នុងតំបន់ការពារធម្មជាតិ។ នេះជាលើកទីមួយហើយដែលប្រភេទបក្សីដ៏កម្រនេះបានបង្ហាញខ្លួនឡើងវិញក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្រោយពីការបាត់ខ្លួនតាំងពីឆ្នាំ២០១៦។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា ការធ្វើជំរឿនក៏បានកត់ត្រាវត្តមានសត្វត្មាតភ្លើងចំនួន ៥ក្បាលផងដែរ ក្នុងនោះមានកូនត្មាតចំនួន ២ក្បាល ដែលបញ្ជាក់ពីភាពជោគជ័យនៃការបន្តពូជនៅក្នុងដែនជម្រកសត្វព្រៃនេះ។ ការវិលត្រឡប់របស់សត្វត្មាតផេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ការអភិរក្សសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ និងជានិមិត្តសញ្ញានៃក្តីសង្ឃឹមសម្រាប់ការស្តារប្រភេទសត្វនេះឡើងវិញ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា សត្វត្មាតនៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌធម្មជាតិ ដែលមានតួនាទីដ៏សំខាន់ក្នុងការសម្អាតបរិស្ថាន និងការការពារប្រព័ន្ធអេកូឡូស៊ីនៅតាមតំបន់ការពារធម្មជាតិ។ ការវិលត្រឡប់របស់វាបន្ទាប់ពីអវត្តមាន ១០ឆ្នាំ មិនត្រឹមតែជាសញ្ញាវិជ្ជមានសម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានន័យសំខាន់សម្រាប់ការការពារប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជ។

ជាមួយគ្នានេះ វត្តមានត្មាតផេះជាថ្មីនៅក្នុងតំបន់ការពារធម្មជាតិភាគឦសាននៃប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រសួងបរិស្ថាន សហការជាមួយអ្នកពាក់ព័ន្ធទាំងអស់។

ក្រសួងបរិស្ថានក៏ដូចជាអង្គការជីវិតធម្មជាតិនៅកម្ពុជា បន្តលើកទឹកចិត្តការចូលរួមបន្ថែមទៀតក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសអភិរក្សប្រភេទជីវៈចម្រុះកម្រលើពិភពលោក ដើម្បីធានាបាននូវការរស់រានមានជីវិតយូរអង្វែងរបស់ពួកវា។ គួរបញ្ជាក់ថា លទ្ធផលជំរឿនត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស កត់ត្រាបានត្មាត (ត្មាតត្នោត ត្មាតភ្លើង និងត្មាតផេះ) សរុបចំនួន ១៦៣ក្បាល នៅឆ្នាំ២០២៥៕