* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កាកបាទក្រហមកម្ពុជា រៀបចំយុទ្ធនាការដាំដើមឈើចំនួន ៤៧៤ដើម នៅ «ឧទ្យានមាតាមនុស្សធម៌» ខេត្តស្ទឹងត្រែង

11-07-2026 17:15

(ស្ទឹងត្រែង)៖ ដើម្បីចូលរួមអបអរសាទរ រុក្ខទិវា ៩ កក្កដា, កាកបាទក្រហមកម្ពុជា បានរៀបចំយុទ្ធនាការដាំដើមឈើចំនួន ៤៧៤ដើម ក្រោមប្រធានបទ «ព្រៃឈើ ជាអនាគតនៃមនុស្សជាតិ»។

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ កក្កដា ២០២៦ នៅឧទ្យានមាតាមនុស្សធម៌ លើផ្ទៃដីជិត ៨០ហិចតា ឋិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា, លោក ផៃ ប៊ុនឈឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង, លោក សរ សុពុត្រាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខាមកពីខេត្តព្រះសីហនុ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ យុវជនកាកបាទក្រហមកម្ពុជា កងកម្លាំងទាំង៣ប្រភេទក្នុងខេត្ត និងមហាជនប្រមាណជាង១ពាន់នាក់។

លោក ហ៊ុយ សុគុន្ធ អនុប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានថ្លែងថា រុក្ខទិវាត្រូវបានបង្កើតឡើងក្រោមស្នាព្រះហស្ថ ព្រះបរមរតនកោដ កាលពីឆ្នាំ១៩៥២ និងបន្តអនុវត្តន៍ដោយ សម្ដេចតេជោ ហ៊ុន សែន ចាប់ពីឆ្នាំ១៩៩២ ក្នុងគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ ថែរក្សា និងដាំដុះដើមឈើ ដើម្បីធានាឱ្យប្រទេសកម្ពុជាមានគម្របព្រៃឈើឱ្យ៦០%នាពេលអនាគត និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ស្ទឹងត្រែង ជាខេត្តដែលសម្បូរធនធានធម្មជាតិដ៏មហាសាល ដែលក្នុងនោះមានតំបន់ការពារព្រៃធម្មជាតិចំនួន៩ (ក្នុងនោះមាន ដែនជម្រកសត្វព្រៃ៤, ឧទ្យានជាតិ២, តំបន់ប្រើប្រាស់ច្រើនយ៉ាង១, តំបន់រ៉ាំសា១ និងតំបន់ការពារទេសភាព១) ដែលគ្របដណ្ដប់លើផ្ទៃដីជាង ៧០ម៉ឺនហិចតា។

លោក សរ សុពុត្រា បានថ្លែងថា នេះជាមោទនភាពសម្រាប់ខេត្តស្ទឹងត្រែងដែលបានរៀបចំយុទ្ធការដាំដើមឈើ នៅឧទ្យានមាតាមនុស្សធម៌ ដែលជាពន្លឺជីវិត និងក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងខេត្តស្ទឹងត្រែង។ លោកបានបន្ថែមទៀតថា រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំផ្ទៃដីទំហំ ៨០ហិចតា ជាឧទ្យានមាតាមនុស្សធម៌ ក្នុងគោលបំណងផ្ដល់នូវគុណតម្លៃ និងការដឹងគុណជាអនេកប្បការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដើម្បីអបអរសាទរ «រុក្ខទិវា» ជាទិវាដ៏មានអត្ថន័យក្នុងការរំឭកដល់យើងទាំងអស់គ្នាថា «ការដាំដើមឈើមួយដើម គឺស្មើនឹងការផ្តល់ជីវិតដល់មនុស្សជាតិនៅថ្ងៃអនាគត» ។

លោកក៏បានបង្ហាញអំពីគម្រោងទៅអនាគតគឺរៀបចំទីនេះ ទៅជាឧទ្យានពហុបំណង ដើម្បីរៀបចំបោះជំរុំយុវជនកាកបាទក្រហម ដែលមានកន្លែងស្នាក់ កន្លែងជួបជុំ និងបន្ទប់អនាម័យសមរម្យ ហើយខេត្តស្ទឹងត្រែងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបោះជមរុំយុវជន ស្វាគមន៍យុវជនពីខេត្តសម្ព័ន្ធមេត្រីភាព ខេត្តជាប់ព្រំប្រទល់ និងពីបណ្ដាខេត្តនានា។

លោកអភិបាលខេត្ត បានប្ដេជ្ញាថែរក្សា និងអភិវឌ្ឍន៍ឧទ្យានមាតាមនុស្សធម៌ក្នុងខេត្តស្ទឹងត្រែងឱ្យប្រកបដោយភាពបៃតង ក៏ដូចជាប្ដេជ្ញាអភិរក្សធនធានធម្មជាតិក្នុងខេត្តឱ្យមាននិរន្តរភាព និងអនុវត្តច្បាប់ឱ្យបានតឹងរឹងបំផុតចំពោះជនដែលកាប់បំផ្លាញព្រៃឈើ។

នាឳកាសនោះដែរលោកស្រី ពុំ ចន្ទីនី បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្ត និងសាខាខេត្តស្ទឹងត្រែង ដែលបានសហការរៀបចំទីកន្លែង និងកូនឈើសម្រាប់យុទ្ធនាការនេះឡើង ដែលសរបញ្ជាក់ពីក្តីស្រឡាញ់ ឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមថែរក្សាបរិស្ថានព្រៃឈើ។

លោកស្រីអគ្គលេខាធិការ បានគូសបញ្ជាក់ថា យុទ្ធនាការនាពេលនេះ មិនមែនជាលើកទី១នោះទេ កន្លងមកកាកបាទក្រហមកម្ពុជា បានបង្កើតឧទ្យានចំនួន៣ រួចមកហើយ រួមមាន៖ ទី១) ឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា នៅខេត្តសៀមរាប (ឆ្នាំ១៩៩៩ ដាំបានជាង ២.៤៦០ដើម), ទី២) ឧទ្យានកាកបាទក្រហមកម្ពុជា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា (គិរីរម្យ) ខេត្តកំពង់ស្ពឺ ដាំបានជាង ៤.០០០ដើម និងទី៣) ឧទ្យានកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ (ឆ្នាំ២០២៥ ចំនួន ២.០០០ដើម)។

ដោយឡែកសម្រាប់នាពេលនេះ លោកស្រីបានប្រកាសប្រសិទ្ធនាមទីតាំងថ្មីនេះជា «ឧទ្យានមាតាមនុស្សធម៌» ដែលជាឧទ្យានទី៤ របស់កាកបាទក្រហមកម្ពុជា ដោយចាប់ផ្តើមដាំកូនឈើចំនួន ៤៧៤ដើម ជាជំហានដំបូង និងបន្តបន្ទាប់ទៀត។
ទាក់ទិននឹងបញ្ហាបរិស្ថាន លោកស្រីបានលើកឡើងថា បច្ចុប្បន្នសកលលោកកំពុងរងផលប៉ះពាល់ពីវិបត្តិការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិស្ថាន ដែលបង្កជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ ជះឥទ្ធិពលធ្ងន់ធ្ងរដល់ជីវភាព និងអាយុជីវិតមនុស្ស។

ជាចុងក្រោយលោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនគ្រប់ជំនាន់ ឱ្យចូលរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងប្តេជ្ញាចិត្តបន្តថែទាំ ស្រោចទឹកដើមឈើទាំងនេះឱ្យបានលូតលាស់ស្រស់បំព្រង ដើម្បីជាការវិនិយោគបៃតងសម្រាប់កូនចៅជំនាន់ក្រោយ។

បន្ទាប់ពីបញ្ចប់ប្រសាសន៍សំណេះសំណាលលោកស្រី ពុំ ចន្ទីនី បានអញ្ជើញប្រគល់ដើមឈើជានិមិត្តរូប រួមមាន៖ ដើមត្នោត, ដើមចា, ដើមក្ងោក, ដើមចន្ទគីរី និងដើមឈើប្រណិតជាច្រើនប្រភេទ៕