* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោកស្រីចរណាភិរ័ក្ខសិរីសទ្ធា ទិត មាលា ញាណឡេង ប្រគេនទេយ្យទាន និងទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ២១វត្ត នៅស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង

11-07-2026 17:17

(កំពង់ឆ្នាំង)៖ លោកស្រីចរណាភិរ័ក្ខសិរីសទ្ធា ទិត មាលា ញាណ ឡេង និងក្រុមគ្រួសារ រួមញាតិព្រះធម៌ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ បាននាំយកទេយ្យទាន បច្ច័យ និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២១វត្តក្នុង ស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ពិធីនេះក៏មានការនិមន្តចូលរួមពីព្រះធម្មវនវាសីបណ្ឌិត ចន្ទមុនី ព្រះសមុហ៍គណខេត្ត និងព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះចៅអធិកាវត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម និងមានការចូលរួមពីព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើននាក់ទៀត ដែលបានប្រារព្ធធ្វើឡើងនៅវត្តក្រឡាញ់ចាស់។

ពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន បច្ច័យដល់ព្រះសង្ឃនាពេលនេះ ដើម្បីឧទ្ទិសកុសលជូនចំពោះលោក ញាណ ឡេង ព្រមទាំង មាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរ សណ្តាន ដែលបានចែកឋានទៅហើយនោះ។

ទេយ្យទាន និងបច្ច័យ ដែលបានប្រគេនចំពោះព្រះសង្ឃក្នុង ១វត្តៗ រួមមាន៖ អង្ករ ១បាវ ទឹកសុទ្ធ ២កេស ទឹកផ្លែឈើ ២កេស មី ២កេស ខ្ទឹមស ២គីឡូក្រាម ប៊ីចេង ១គីឡូក្រាម អំបិល ២គីឡូក្រាម ស្ករស ២គីឡូក្រាម ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ តែ ១កញ្ចប់ ធូប ១ដុំ កាហ្វេ ២កញ្ចប់ ប្រេងឆា ១ដប ត្រីខ ២យួរ ទាន ១គូរ ស្លាដក ១ និងថវិកា ៣០ម៉ឺនរៀល ផងដែរ។

សូមបញ្ជាក់ដែរថា តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា ៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ តទៅ។ ពាក្យថា (វស្សា) ប្រែថា (ភ្លៀង ឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល៣ខែ រាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែកត្តិក។

ក្នុងរយៈពេល៣ខែនេះ នៅគ្រប់ព្រះវិហារទាំងឡាយ តែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឲ្យឆេះជានិច្ច តែបច្ចុប្បន្ននេះដោយសាក្រមួនពុំសូវសំបូរគេនិយមគេប្រើប្រេងជំនួសវិញ។ ជួនកាលមានព្រះសង្ឃខ្លះ ពុំបានចូលព្រះវស្សា តាមកំណត់កាលវេលា ៣ខែ ដោយមានធុរៈអ្វីមួយ ឬដោយរោគាពាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបាន គឺលោកចូលនៅថ្ងៃ១រោជ ខែស្រាពហើយត្រូវគិតវស្សាឲ្យគ្រប់៣ខែ ដូចព្រះសង្ឃ ដែលចូលមុនគឺត្រូវចេញវិញ នៅថ្ងៃ១រោជ ខែកត្តិក៕