* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក អ៊ូច ទូច ត្រូវបានប្រកាសចូលកាន់មុខតំណែងជានាយករដ្ឋបាលខេត្តកោះកុងថ្មី

11-07-2026 17:19

(កោះកុង)៖ លោក អ៊ូច ទូច ត្រូវបានប្រកាសតែងតាំងជាផ្លូវការចូលកាន់មុខតំណែងជានាយករដ្ឋបាលខេត្តកោះកុង កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្ត។ ការតែងតាំងនេះធ្វើឡើងដើម្បីជំនួសលោក លឹម សាវ៉ាន់ ដែលត្រូវបានផ្លាស់ប្តូរទៅបម្រើការងារនៅក្រសួងមហាផ្ទៃ។

ពិធីប្រកាសចូលកាន់មុខតំណែងថ្មីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានធ្វើការណែនាំយ៉ាងយកចិត្តទុកដាក់ដល់លោកនាយករដ្ឋបាលថ្មី ឲ្យគិតគូរដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ លោកស្រីបានសង្កត់ធ្ងន់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន រហ័ស មានតម្លាភាព និងប្រកបដោយទំនុកចិត្ត ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រីក៏បានបន្តថា ក្នុងនាមជានាយករដ្ឋបាល លោក អ៊ូច ទូច គឺជាសេនាធិការដ៏សំខាន់ជូនគណៈអភិបាលខេត្ត និងគ្រប់ក្រុង ស្រុក ក្នុងការដាក់ចេញដីកាឲ្យបានឆាប់រហ័ស និងត្រូវពិនិត្យលទ្ធភាពក្នុងការលើកលែង ឬកំណត់តម្លៃសេវាទាបបំផុត ទៅតាមស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លើសពីនេះ លោកស្រីបានជំរុញឲ្យមានការសហការគ្នាគ្រប់លំដាប់ថ្នាក់ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាឲ្យទាន់ពេលវេលា។

ជាការឆ្លើយតប លោក អ៊ូច ទូច នាយករដ្ឋបាលថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងខិតខំយកចិត្តទុកដាក់ឲ្យអស់ពីកម្លាំងកាយចិត្ត ចំណេះដឹង និងបទពិសោធន៍ការងារ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់។ លោកក៏បានសន្យារក្សាភាពផ្ទៃក្នុងឲ្យបានល្អ លើកកម្ពស់ស្មារតីមន្ត្រីក្រោមឱវាទ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដោយអនុវត្តតាមការណែនាំ និងការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំខេត្ត ព្រមទាំងគោរពអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជានិច្ច។ ការប្តេជ្ញាចិត្តនេះ ឆ្លុះបញ្ចាំងពីការត្រៀមខ្លួនរួចជាស្រេចរបស់លោកក្នុងការរួមចំណែកអភិវឌ្ឍខេត្តកោះកុងឲ្យកាន់តែរីកចម្រើន៕