* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សាកលវិទ្យាល័យវៀតណាម៣ ផ្តល់អាហារូបករណ៍ដល់និស្សិតនៅខេត្តបន្ទាយមានជ័យ

11-07-2026 17:22

(បន្ទាយមានជ័យ)៖ សាកលវិទ្យាល័យធំៗចំនួន៣ នៅក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ ជូនដល់សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សានៅប្រទេសវៀតណាម ជាពិសេសសម្រាប់សិស្សានុសិស្សនៅក្នុងខេត្តបន្ទាយមានជ័យ។ ដំណឹងនេះ ត្រូវបានប្រកាសឡើងក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូសាកលវិទ្យាល័យវៀតណាម។

ជំនួបនេះ ដឹកនាំដោយលោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការ សាកលវិទ្យាល័យចេនឡា រួមជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំង៣ មកពីប្រទេសវៀតណាម រួមមាន៖ សាកលវិទ្យាល័យបច្ចេកវិទ្យាព័ត៌មាន (University of Information Technology) សាកលវិទ្យាល័យសេដ្ឋកិច្ច និងច្បាប់ (University of Economics and Law) និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (University of Health Sciences)។ គោលបំណងសំខាន់នៃកិច្ចសហការនេះ គឺដើម្បីចូលរួមលើកកម្ពស់ធនធានមនុស្ស ក៏ដូចជាវិស័យអប់រំនៅកម្ពុជា។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យទាំង៣ ដែលបានផ្តល់ឱកាសដ៏មានតម្លៃនេះ ដល់និស្សិតខេត្តបន្ទាយមានជ័យ។ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា នេះជាចំណែកមួយយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា និងក្នុងខេត្តបន្ទាយមានជ័យផ្ទាល់។ លោកក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អប្រសើរ និងស្អិតរមួតរវាងប្រទេសកម្ពុជា-វៀតណាម ដែលតែងតែជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។

តំណាងសាកលវិទ្យាល័យទាំង៣ ក៏បានបង្ហាញពីឆន្ទៈក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយបញ្ជាក់ថា ប្រសិនបើមានតម្រូវការ សាកលវិទ្យាល័យអាចនឹងមកបង្រៀនផ្ទាល់នៅខេត្តបន្ទាយមានជ័យ ឬនិស្សិតអាចទៅសិក្សានៅប្រទេសវៀតណាម។ ជាពិសេសសម្រាប់វិស័យសុខាភិបាល សាកលវិទ្យាល័យសុខាភិបាលបានស្វាគមន៍ជានិច្ចចំពោះកិច្ចសហការជាមួយរដ្ឋបាលខេត្ត និងផ្តល់ឱកាសឱ្យនិស្សិតទៅសិក្សា ឬអនុវត្តផ្ទាល់នៅមន្ទីរពេទ្យក្នុងទីក្រុងហូជីមិញ។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម សាកលវិទ្យាល័យទាំង៣ ក៏នឹងរៀបចំដំណើរទស្សនកិច្ចជូនថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់បន្ថែមពីដំណើរការសិក្សា និងការគ្រប់គ្រងនិស្សិតរបស់ពួកគេ។ កិច្ចសហការនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគុណភាពអប់រំ និងធនធានមនុស្សសម្រាប់អនាគតកម្ពុជា៕