* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ពោធសាលាទំនើបអន្តរជាតិ សាខាខេត្តបន្ទាយមានជ័យ, លោក យឹម សំណាង បានសង្កត់ធ្ងន់ថា នេះគឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី ផ្តោតលើវិស័យអប់រំ

11-07-2026 17:35

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ សាលាទំនើបអន្តរជាតិ បានរៀបចំពិធីសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួនក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងស្ថាបនិក និងនាយកប្រតិបត្តិនៃសាលាទំនើបអន្តរជាតិ លោក រស់ សាវីតធី និងលោក ព្រំ បញ្ញា រួមជាមួយអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងអាណាព្យាបាលជាច្រើនរូប។

ទីតាំងថ្មីនៃសាលាទំនើបអន្តរជាតិ សាខាខេត្តបន្ទាយមានជ័យនេះ ស្ថិតនៅផ្លូវលេខ២ (អតីតផ្ទះសំណាក់ បញ្ញា) ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការពង្រីកសាខាបន្ថែមនេះ គឺដើម្បីឆ្លើយតបទៅនឹងសន្ទុះកំណើននៃការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មាតាបិតា អាណាព្យាបាល ដែលមានបំណងចង់ឲ្យបុត្រធីតារបស់ខ្លួនទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់។

ថ្លែងក្នុងឱកាសនោះ លោក រស់ សាវីតធី សហស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាទំនើបអន្តរជាតិ បានលើកឡើងថា បច្ចុប្បន្នក្នុងឆ្នាំសិក្សា២០២៥-២០២៦ សាលាទំនើបអន្តរជាតិ មានសាខាចំនួន១០ មានសិស្សសរុប ៣៧០០នាក់ និងបុគ្គលិកបង្រៀន និងមិនបង្រៀនចំនួន ៤០១នាក់។ ដើម្បីបន្តបំពេញតម្រូវការអប់រំ សម្រាប់ឆ្នាំសិក្សាថ្មី២០២៦-២០២៧ សាលាកំពុងពង្រីកទីតាំងបន្ថែមចំនួន ៣សាខាទៀត រួមមាន សាខាព្រែកលៀប និងសាខាចំការដូងនៅរាជធានីភ្នំពេញ និងសាខាខេត្តបន្ទាយមានជ័យនេះ ដែលធ្វើឲ្យសាលាមានសាខាសរុបចំនួន ១៣។

លោក រស់ សាវីតធី ក៏បានបញ្ជាក់ផងដែរថា សាលាទំនើបអន្តរជាតិ ទទួលសិស្សឲ្យចូលរៀនចាប់ពីមត្តេយ្យកម្រិតទាប (អាយុចាប់ពី ៣ឆ្នាំឡើង) រហូតដល់ថ្នាក់ទី១២ ដោយផ្តល់កម្មវិធីសិក្សាពេញមួយថ្ងៃនៅសាលា។ កម្មវិធីសិក្សារួមមានកម្មវិធីជាតិមួយវេន និងកម្មវិធីសិក្សាទំនើបមួយវេន ដែលមានមុខវិជ្ជាសំខាន់ៗចំនួន ៩ រួមមាន ភាសាអង់គ្លេស ភាសាចិន កុំព្យូទ័រ គណិតវិទ្យាជាភាសាអង់គ្លេស វិទ្យាសាស្ត្រជាភាសាអង់គ្លេស រ៉ូបូស៊ីង រ៉ូបូទិក និងថេចបត់ (មុខវិជ្ជាបែបស្ទែម) វេយ្យាករណ៍អង់គ្លេស គំនូរ និងអប់រំកាយ និងកីឡា។

ជាការឆ្លើយតប លោក យឹម សំណាង អភិបាលរងខេត្ត បានសម្តែងការកោតសរសើរ និងសាទរយ៉ាងខ្លាំងចំពោះវត្តមានរបស់សាលាទំនើបអន្តរជាតិនៅក្នុងខេត្តបន្ទាយមានជ័យ។ លោកបានសង្កត់ធ្ងន់ថា នេះគឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី ផ្តោតលើវិស័យអប់រំ។

លោកបន្តថា សាលាទំនើបអន្តរជាតិ ជាគ្រឹះស្ថានឯកជនមួយដែលមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយចតុស្តម្ភអប់រំ ដែលស្របទៅនឹងគោលដៅអប់រំមួយក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះផងដែរ៕