ជួយអ្នកញៀនគ្រឿងញៀន ត្រូវការការចូលរួមពីគ្រួសារ និងសហគមន៍! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១១ ខែកក្កដា៖ បង្ក្រាប១៣ករណី ឃាត់ខ្លួន២៨នាក់
11-07-2026 17:40
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ឃាត់ខ្លួនជនសង្ស័យ២៨នាក់។
* ករណីជួញដូរ ១ករណី ឃាត់ខ្លួន៣នាក់។
* ករណីដឹកជញ្ជូនរក្សាទុក ៧ករណី ឃាត់ខ្លួន១១នាក់។
* ករណីប្រើប្រាស់ ៥ករណី ឃាត់ខ្លួន១៤នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៩២៤ករណី ឃាត់ខ្លួន១៥៦៥០នាក់ (ស្រី១០៦៩នាក់)៕




