* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយក ARDB ចុះពិនិត្យទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group នៅខេត្តស្ទឹងត្រែង

11-07-2026 18:22

(​ស្ទឹងត្រែង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបន្តដំណើរចុះទស្សនកិច្ចសិក្សាទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

​បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម យ៉ាងសកម្ម ដោយផ្តោតលើមុខដំណាំសំខាន់ៗ រួមមាន៖
* ​ដំណាំកាហ្វេ៖ កំពុងដាំដុះលើផ្ទៃដីចំនួន ៨០ ហិកតា និងមានផែនការត្រៀមពង្រីកបន្ថែមចំនួន ១០០ ហិកតា ទៀតនាពេលខាងមុខ។
* ​ដំណាំចេក៖ កំពុងដាំដុះលើផ្ទៃដីចំនួន ១៥០ ហិកតា។
* ដំណាំទុរេន៖ កំពុងដាំដុះលើផ្ទៃដីចំនួន ២០០ ហិកតា។
* ដំណាំដើមមន៖ កំពុងដាំដុះលើផ្ទៃដីចំនួន ១០ ហិកតា សម្រាប់បម្រើឱ្យការចិញ្ចឹមដង្កូវនាងយកសូត្រ។

គួរបញ្ជាក់ផងដែរថា ​ការចុះពិនិត្យផ្ទាល់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងរបស់បណ្ឌិត ក្នុងការជំរុញ និងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ក៏ដូចជាការស្វែងយល់ពីឱកាស និងបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនវិនិយោគ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់៕