ប្រតិភូធនាគារ ARDB និងសមាគមបណ្តាញកសិករតេជោ ជួបប្រជុំពិភាក្សាការងារជាមួយអភិបាលខេត្តព្រះវិហារ លើគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក

11-07-2026 18:23

(ព្រះវិហារ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមបណ្តាញកសិករតេជោ ជួបពិភាក្សាការងារជាមួយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរ-អង្គភាពជំនាញក្រោមឱវាទរដ្ឋបាលខេត្ត ស្តីពីការរៀបចំគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹកភូមិ តាកឹង បៃតង ក្នុងខេត្តព្រះវិហារ។

ជំនួបពិភាក្សានេះ មានគោលដៅបង្កើតការងារ និងបង្កើនចំណូលលើកកម្ពស់ជីវភាពដល់ប្រជាជននៅមូលដ្ឋានផ្ទាល់ តាមរយៈផលិតកម្មចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ និងការរៀបចំការកែច្នៃចំណីអាហារ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងតំបន់ជំវិញខេត្តព្រះវិហារ៕