* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក សារិន វណ្ណា៖ ក្រុមការងារឌីជីថលរបស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ កំពុងសិក្សាអំពីការផ្តល់សេវាសាធារណៈលើវិស័យដីធ្លីដែលកកស្ទះទូទាំងប្រទេស ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ

11-07-2026 18:48

(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហើបឱ្យដឹងថា ក្រុមការងារឌីជីថលរបស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បាននិងកំពុងសិក្សាអំពីការផ្តល់សេវាសាធារណៈលើវិសយ័ដីធ្លី ដែលកកស្ទះទូទាំងប្រទេស។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ លោក សារិន វណ្ណា បានបញ្ជាក់ដូច្នេះថា «ក្រុមការងារបរិវត្តកម្មឌីជីថល របស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បាននិងកំពុងសិក្សាអំពីការផ្តល់សេវាសាធារណៈលើវិសយ័ដីធ្លី ដែលមានការកកស្ទះទូទាំងប្រទេស តាមរយៈការផ្តល់ព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងទុក្ខលំបាកផ្សេងៗ ក្នុងជីវភាពរស់នៅដោយស្របច្បាប់ និងមិនបានទទួលនូវសេវាគាប់ចិត្តដោយហេតុផលផ្សេងៗ»។

ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សារិន វណ្ណា បានបញ្ជាក់ថា ក្រោយពីក្រុមការងារផ្នែកឌីជីថលរបស់មន្ត្រីរៀបចំដែនដីរាជធានីភ្នំពេញ ប្រមូលព័ត៌មានពីភាពលំបាករបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងសេវាសាធារណៈលើវិស័យដីធ្លីរួចរាល់លោកនឹងបញ្ចេញក្តីលំបាកនោះជាសាធារណៈនៅលើបណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គម។

លោកអះអាងថា កិច្ចការងារនេះលោកនឹងដោះស្រាយទុុក្ខលំបាករបស់ប្រជាជនឱ្យបាន។

សូមជម្រាបថា លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសថានឹងប្រើប្រាស់ឆន្ទានុសិទ្ធិ ដែលលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្តល់ឱ្យលោក ចាត់ការលើមន្ទីររៀបចំដែនដីខេត្តណា ដែលបន្តទុកឱ្យប្រជាពលរដ្ឋជួបការលំបាក ក្នុងការទទួលសេវាសាធារណៈលើវិស័យដីធ្លី។

ដោយឡែកនាពេលថ្មីៗមកនេះ លោកទទួលបាននូវការសាទរយ៉ាងខ្លាំង តាមរយៈការប្តេជ្ញាចិត្តរបស់លោក ក្នុងការធ្វើឱ្យបានលើការលុបបំបាត់អំពើពុករលួយ និងបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយយុត្តិធម៌ និងនីតិវិធីជាធរមាន។ លោកបានបញ្ចេញនូវឯកសារមួយចំនួន ដើម្បីបញ្ជាក់បន្ថែមអំពីការធ្វើកំណែទម្រង់ថ្មី លើបរិបថការងារស្នើសុំសេវាសាធារណៈវិស័យដីធ្លីផងដែរ៕