* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្ពុជា-បារាំង រឹតចំណងសហការកសាងធនធានមនុស្សជំនាញនិងនវានុវត្តន៍ផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលឈានមុខ

11-07-2026 21:07

(ហ្ក្រឺណូប)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅធ្វើទស្សនកិច្ចការងារនៅសាកលវិទ្យាល័យ Grenoble Alpes (UGA) នៅក្រុងហ្ក្រឺណូប ប្រទេសបារាំង។

ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីបានអញ្ជេីញជាអធិបតីក្នុងការចុះហត្ថលេខាលេីឯកសារចំនួនពីរ៖
-អនុស្សរណៈនៃការយោគយល់រវាងក.ប.ទ.និងសកលវិទ្យាល័យ UGA ដើម្បីបង្កើតក្របខណ្ឌទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលនិងស្រាវជ្រាវក្នុងផ្នែកបច្ចេកវិទ្យាឌីជីថល។

- កិច្ចព្រមព្រៀងភាពជាដៃគូត្រីភាគីរវាង ក.ប.ទ. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និង UGA ក្នុងគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ (National AI and Data Science Research Center) ។

លើសពីនេះ គណៈប្រតិភូ ក.ប.ទ. ក៏បានស្វែងរកឱកាសសហការបន្ថែមទៀតតាមរយ:ការជួបពិភាក្សាជាមួយវិទ្យាស្ថាន និងមន្ទីរពិសោធន៍ឈានមុខគេរបស់បារាំង និងកិច្ចពិភាក្សាជាយុទ្ធសាស្ត្រដែលផ្តោតលើការពង្រីកការអប់រំ និងការស្រាវជ្រាវលើសន្តិសុខសាយប័រ មីក្រូអេឡិចត្រូនិក (Microelectronics) និងវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) និងវិស្វកម្មអវកាសនិងផ្កាយរណប (Space and Satellite Engineering)។

ភាពជាដៃគូយុទ្ធសាស្ត្រទាំងនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ក.បទ. ក្នុងការកសាងសមត្ថភាពក្នុងស្រុកដ៏រឹងមាំលើការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលឈានមុខ៕