* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី កែវ រតនៈ បង្ហាញចក្ខុវិស័យអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ និងការកសាងសមត្ថភាពយុវជនជំនាន់ក្រោយ តាមរយៈវេទិកា «រួមគ្នាដើម្បីអនាគត»

11-07-2026 21:11

(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានសម្តេចតេជោក្រគរ, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញបើកវេទិកាសំណួរ-ចម្លើយ និងជួបសំណេះសំណាលយ៉ាងកក់ក្តៅ ជាមួយក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ ព្រមទាំងនិស្សិតមកពីសកលវិទ្យាល័យ និងវិទ្យាស្ថាននានា ក្នុងខេត្តពោធិ៍សាត់ សរុបប្រមាណជិត៤ពាន់នាក់ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត និងការកសាងអនាគតដ៏ភ្លឺស្វាង។

ក្នុងពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា, លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារចុះជួយតាមបណ្តាស្រុក-ក្រុង-ឃុំ-សង្កាត់ យ៉ាងច្រើនកុះករ។

កម្មវិធីនេះដែរ ក៏មានការចូលរួមពីវាគ្មិនកិត្តិយស ចំនួន២រូប គឺលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកនិពន្ធសៀវភៅល្បីៗជាច្រើន និងលោកបណ្ឌិត ផាត កុសល សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យញូវយ៉ក សហរដ្ឋអាមេរិក។

លោក កែវ រតនៈ បានសម្តែងក្តីមោទនភាពយ៉ាងខ្លាំង ដោយបានគូសបញ្ជាក់ថា ការជ្រើសរើសយក «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» ជាកន្លែងជួបសំណេះសំណាល គឺដើម្បីឱ្យក្មួយៗសិស្សានុសិស្ស បានឃើញដោយផ្ទាល់នូវសមិទ្ធផលនៃការអភិវឌ្ឍ។ លោកបានរំលឹកពីប្រវត្តិទីតាំង «វាលយន្តហោះសម្តេចយស» ដែលពីអតីតកាលជាទីតាំងយោធា តែបច្ចុប្បន្នបានក្លាយជាតំបន់ទាក់ទាញវិនិយោគិនយ៉ាងខ្លាំង។ លោកបានបញ្ជាក់ថា ទីតាំងនេះនឹងក្លាយជាចំណុចកណ្តាលនៃភាពទំនើប ដោយមានទាំងស្ថានីយ៍សាករថយន្តអគ្គិសនីល្បឿនលឿន និងផ្សារទំនើប ដែលនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោករដ្ឋមន្ក្រី បានមានប្រសាសន៍ថា ក្មួយៗទាំងអស់គ្នា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការដឹកនាំអនាគតខេត្ត និងប្រទេសជាតិ។ រាល់សមិទ្ធផលដែលកើតឡើងនាពេលនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាផ្លែផ្កានៃសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ ពិសេសរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ ដូច្នេះការចូលរួមថែរក្សាសន្តិភាព និងការប្តេជ្ញាចិត្តគាំទ្រការអភិវឌ្ឍជាតិ គឺស្មើនឹងការកសាងអនាគតរបស់ក្មួយៗផ្ទាល់។

លោករដ្ឋមន្ត្រីបានលើកឡើងថា ចំណុចពិសេសនៃ «វេទិកាសំណួរ-ចម្លើយ» បានបើកឱកាសឱ្យសិស្សានុសិស្ស បានសាកសួរផ្ទាល់ទៅកាន់លោកផ្ទាល់ ព្រមទាំងវាគ្មិនកិត្តិយស អំពីទិសដៅការសិក្សា ការជ្រើសរើសជំនាញ និងចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត។ វេទិកានេះដែរ បានក្លាយជាមូលដ្ឋានគ្រឹះ និងជាត្រីវិស័យដ៏សំខាន់ ជួយឱ្យក្មួយៗមានភាពច្បាស់លាស់ក្នុងការកំណត់គោលដៅជីវិត និងយល់ដឹងកាន់តែស៊ីជម្រៅ អំពីសក្តានុពលការងារនៅក្នុងខេត្ត ក៏ដូចជាក្នុងប្រទេស និងក្រៅប្រទេស នាពេលអនាគត។

លោកបានបង្ហាញមោទនភាព ចំពោះសមិទ្ធផលថាមពល ខណៈដែរបច្ចុប្បន្ន ខេត្តពោធិ៍សាត់បានក្លាយជាតំបន់ផលិតថាមពលស្អាតធំបំផុតក្នុងតំបន់អាស៊ី, ហើយយើងនឹងសម្រេចបង្កើននូវសមត្ថភាពផលិតថាមពលស្អាត កើនដល់១,១០០មេហ្កាវ៉ាត់ នៅឆ្នាំ២០២៧ខាងមុខ ដែលនេះជាមោទនភាពដ៏ធំធេង របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។

លោក កែវ រតនៈ បានផ្តាំផ្ញើដល់ក្មួយៗ សូមខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងក្រេបយកចំណេះដឹង បច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ព្រមទាំងសូមជូនពរក្មួយៗសិស្សថ្នាក់ទី១២ទាំងអស់ ទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ លោកបានបញ្ជាក់បន្ថែមថា ការខិតខំរៀនសូត្រ គឺជាកាតព្វកិច្ចដ៏ថ្លៃថ្លាបំផុតក្នុងសម័យកាលសន្តិភាព ប្រសិនបើយើងជាយុវជនដែលមានចំណេះដឹងខ្ពស់ នោះយើងក៏ជាខែលការពារដ៏រឹងមាំ ក្នុងការថែរក្សាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឱ្យបានគង់វង្សជានិច្ចនិរន្តរ៍។

ជាមួយគ្នានោះ លោកស្នើឱ្យក្មួយៗជាសិស្សនិស្សិត សូមចូលរួមចលនាដាំដើមឈើឱ្យបានយ៉ាងតិចម្នាក់មួយដើមក្នុងមួយឆ្នាំ ដើម្បីឱ្យខេត្តពោធិ៍សាត់មានភាពបៃតងស្អាត។ លោកសង្ឃឹមជឿជាក់ថា យុវជនដែលជាទំពាំងស្នងឫស្សី នឹងចូលរួមធ្វើឱ្យខេត្តរបស់យើង មានការអភិវឌ្ឍន៍ទៅមុខឈានឡើង៕