* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណបក្សប្រជាជនស្រុករមាសហែក បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

12-07-2026 11:07

(ស្វាយរៀង)៖ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រុមការងារគណបក្សស្រុក ក្រុមការងារគាំទ្រទាំង៩ ក្រុមការងារចុះមូលដ្ឋានឃុំទាំង១៦ និងភូមិទាំង២០៤ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សស្រុក ឃុំ និងក្រុមការងារយុវជនគណបក្ស និង ស.ស.យ.ក នៅទីស្នាក់ការគណបក្សស្រុករមាសហែក។

ថ្លែងក្នុងកិច្ចប្រជុំ លោកប្រធានក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សមេ្តចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះអង្គពិធីទាំងមូល។ ជាមួយគ្នានោះ លោកក៏បានរំលេចពីជំហរ និងការប្តេជ្ញាចិត្ត ៥ ចំណុច របស់គណបក្សប្រជាជនកម្ពុជា ដែលមាននៅក្នុងសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្ស ជាពិសេសលើការការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងការគាំទ្រពេញទំហឹងដល់ការដឹកនាំរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

បន្ថែមពីលើនេះ លោកប្រធានក្រុមការងារ ក៏បានចែករំលែក និងបូកសរុបជូនអង្គពិធីនូវលទ្ធផលផ្លែផ្កា នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី៤៥ ដែលឯកឧត្តមបានអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនចូលរួមនាពេលថ្មីៗកន្លងទៅនេះ។

ក្នុងឱកាសនោះ អង្គប្រជុំបានស្ដាប់ និងស្វែងយល់អំពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សស្រុក និងរបាយការណ៍បូកសរុបលទ្ធផលការងារ ៥ឆ្នាំ និងលើកទិសដៅអនុវត្តឆ្នាំបន្តរបស់គណៈកម្មាធិការគណបក្សឃុំទាំង១៦ ព្រមទាំងបានចូលរួមជាមតិយោបល់ ក៏ដូចជាបទពិសោធដែលជាធាតុចូលដ៏សំខាន់សម្រាប់ឯកសារខាងលើ។

ជាទីបញ្ចប់ លោកប្រធានក្រុមការងារ បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវសហការគ្នារៀបចំអនុវត្តកម្មវិធីនិងគោលនយោបាយ ផែនការសកម្មភាព និងការងារគណបក្សតាមជាក់ស្តែង ដោយប្រកាន់ខ្ជាប់នូវជំហរ «ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ» បន្តពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាជិកបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា និងយកចិត្តទុកដាក់ខ្ពស់លើការងារចុះចែកប័ណ្ណសមាជិកបក្ស ព្រមទាំងរៀបចំផែនការថវិកាហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ដើម្បីត្រៀមលក្ខណៈប្រកបដោយភាពម្ចាស់ការ ក្នុងការដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧៕