* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យប់ស្អែកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលេីកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ

12-07-2026 12:22

(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្ស អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលើកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ ដែលជាការហ្វឹកហាត់ក្បួនហែរអម ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដែលទទួលបន្ទុកដឹកនាំការងារនាយកដ្ឋានអង្គរក្ស ក៏បានស្នើសុំការយោគយល់អាធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរផងដែរ ចំពោះការកកស្ទះពេលក្បួនឆ្លងកាត់។

បើតាម លោកឧត្តមសេនីយ៍ឯក យឹម លាង បានឲ្យដឹងថា សម្រាប់តម្រាយផ្លូវនៃការហ្វឹកហាត់នេះ គឺចាប់ផ្ដើមចេញពី៖
១៖ បរិវេណមុខសាលមហាស្រពកោះពេជ្រ
២៖ ផ្លូវនាគបាញ់ទឹក
៣៖ វិមានឯករាជ្យ
៤៖ ផ្លូវព្រះសីហនុ
៥៖ អាគារ៤២ជាន់ ស្ដុបពេទ្យចិន (បត់ឆ្វេងតាមបណ្ដោយផ្លូវមុន្នីវង្ស)
៥៖ ស្ពានអាកាសសម្ដេចតេជោ ហ៊ុន សែន
៧៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)
៨៖ ឆ្ពោះទៅអាកាសដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល

*ដោយឡែកផ្លូវត្រលប់ចេញពីអាកាសយានដ្ឋានអន្ដរជាតិតេជោ
១៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)
២៖ មហាវិថីព្រះមុនីវង្ស
៣៖ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ជ្រោយចង្វារ)
៤៖ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ
*ដោយឡែកត្រឡប់ចេញពីសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ
១៖ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន
២៖ មហាវិថីព្រះមុនីវង្ស
៣៖ ផ្លូបេកាសេ បត់ឆ្វេងមកផ្លូវភ្លោះពេទ្យអង្គឌួង
៤៖ មហាវិធីព្រះនរោត្តម
៥៖ វិមានឯករាជ្យ
៦៖ ផ្លូវនាគបាញ់ទឹក
៧៖ បញ្ចប់នៅបរិវេណមុខសាលមហាស្រពកោះពេជ្យ៕