* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

តំណាងទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ អញ្ជើញប្រគល់ពានរង្វាន់ការប្រកួតប្រជែងភាសាអង់គ្លេសផ្នែកអ៉ីស្លាម

12-07-2026 12:25

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសស បានអញ្ជើញជាអធិបតីក្នងពិធីប្រគល់ពានរង្វាន់ការប្រកួតប្រជែងភាសាអង់គ្លេសផ្នែកអ៉ីស្លាមរបស់សាលាអន្តរជាតិ អ៉ី ធី ស៉ី រដូវកាលទី១ ឆ្នាំ២០២៦ ដែលមានសិស្សានុសិស្សចូលរួមប្រកួតចំនួន៤៨នាក់ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ(PPIC)។

កម្មវិធីនេះ ត្រូវបានបែងចែកជា២ ផ្នែក ការប្រកួតប្រជែងលក្ខណៈបុគ្គល សរុប ១០រូប ប្រកួតលើវិញ្ញាសា សូត្រគម្ពីរគួរអាន ការអំពាវនាវហៅអ្នកថ្វាយបង្គំ ( អាហ្សាន) និងការនិយាយជាសាធារណៈជាភាសាអង់គ្លេសផ្នែកអ៊ីស្លាម។ ចំណែកផ្នែកទី២ ការប្រកួតប្រជែងជាក្រុម សរុប ៣៨រូប ត្រូវបានបែងចែកជាកម្រិតបឋមសិក្សា មានចំនួន ១៦រូប និងកម្រិតមធ្យមសិក្សា ចំនួន ២២រូប ដោយប្រកួតលើវិញ្ញាសា គម្ពីរគួរអាន ភាសាអារ៉ាប់ និងចំណេះដឹងផ្នែកអ៊ីស្លាម ជាភាសាអង់គ្លេស។

ក្នុងឱកាសនោះ លោកស្រី ម៉ាណ ណាវី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូនៃសាលាអន្តរជាតិអ៊ីធីស៊ី (ETC) ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីប្រកួតប្រជែងដ៏មានសារៈសំខាន់នេះឡើង។

លោកស្រីបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមរបស់សាលាអន្តរជាតិអ៊ី ធី ស៊ី មិនត្រឹមតែបង្កើតវេទិកាឱ្យសិស្សានុសិស្សបានបញ្ចេញសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួមចំណែករបស់វិស័យឯកជន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងសហគមន៍ឥស្លាមកម្ពុជា ដើម្បីកសាងទុនធនធានមនុស្សប្រកបដោយគុណភាព សីលធម៌ ចរិយាធម៌ល្អ និងមានចំណេះដឹងទូលំទូលាយ សម្រាប់បម្រើជាតិ មាតុភូមិ និងគ្រួសារ។

លោកស្រីសមាជិកាព្រឹទ្ធសភា បានសង្កត់ធ្ងន់ទៅកាន់ក្មួយៗសិស្សានុសិស្សថា «ការប្រកួតប្រជែងនៅថ្ងៃនេះ ទោះជាលើវិញ្ញាសាសូត្រគម្ពីរអាល់គួរអាន ការអាហ្សាន ការថ្លែងសុន្ទរកថាជាភាសាអង់គ្លេស ឬការប្រកួតជាក្រុម សុទ្ធតែជាឱកាសដ៏វិសេសវិសាលសម្រាប់ក្មួយៗក្នុងការវាស់ស្ទង់ និងបង្ហាញសមត្ថភាពផ្ទាល់ខ្លួន។ នេះជាកម្លាំងចលករ និងជាការជំរុញទឹកចិត្តដ៏សំខាន់ ឱ្យក្មួយៗកាន់តែខិតខំប្រឹងប្រែងសិក្សាបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅ និងក្តីស្រមៃរបស់ខ្លួននៅថ្ងៃអនាគត»។

ចំណែកលោក Mohamed Ahmed Sultan ប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ អ៉ី ធី ស៉ី បានលើកឡើងថា កម្មវិធីប្រកួតប្រជែងភាសាអង់គ្លេសផ្នែកអ៉ីស្លាមរបស់សាលាអន្តរជាតិអ៉ីធីស៉ី(ETC) នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង កសាង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្សឱ្យក្លាយជាបញ្ញវន្ត អ្នកគិត ការច្នៃប្រឌិត និងជាអ្នកដឹកនាំប្រកបដោយសក្តានុពលនាពេលអនាគត ហើយក៏ជាបង្កើតកម្មវិធីដំបូងបង្អស់នៅកម្ពុជា ដែលរួមបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងជំនឿ គុណតម្លៃសាសនាអ៊ីស្លាម ភាសាអារ៉ាប់ និងការប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស ដែលផ្តល់ឱកាស និងវេទិកាជូនសិស្សានុសិស្សក្នុងការបង្ហាញសមត្ថភាព បង្កើនភាពជឿជាក់លើខ្លួនឯង តាមរយៈការប្រកួតប្រជែងលើវិញ្ញាសារ សូត្រគម្ពីរអាល់គួរអាន ការនិយាយជាសាធារណៈ និងការធ្វើការងារជាក្រុម។

លោកបានថ្លែងបន្ថែម ពីចក្ខុវិស័យដ៏មានឥទ្ធិពល សម្រាប់ការអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ថា «យើងមិនអប់រំសិស្សសម្រាប់តែការប្រឡងនោះទេ ប៉ុន្តែយើងអប់រំពួកគេសម្រាប់ពេញមួយជីវិត។ ចំណេះដឹងធ្វើឱ្យមនុស្សទទួលបានការគោរព ប៉ុន្តែគុណធម៌ និងសីលធម៌ ទើបធ្វើឱ្យមនុស្សទទួលបាននូវសេចក្តីទុកចិត្ត។ រួមគ្នា យើងនឹងកសាងយុវជនជំនាន់ក្រោយ ដែលរៀនសូត្រប្រកបដោយប្រាជ្ញា ដឹកនាំដោយភាពស្មោះត្រង់ និងបម្រើសង្គមជាតិដោយក្តីមេត្តាករុណា។

ជាមួយគ្នាដែរ លោកប្រធានក្រុមប្រឹក្សាភិបាល បានគូសបញ្ជាក់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សាលា និងគំរូអប់រំ ៤x៤ ដ៏វិសេសវិសាល ដែលរួមមាន៖ គ្រឹះពហុភាសា៖ ការបណ្តុះបណ្តាលសិស្សឱ្យជំនាញ ៤ ភាសា គឺភាសាអង់គ្លេស ខ្មែរ ចិន និងអារ៉ាប់, កម្មវិធីសិក្សាទ្វេភាគ៖ ការបញ្ចូលគ្នារវាងកម្មវិធីសិក្សាអន្តរជាតិ ខេមប្រីជ (Cambridge) និងកម្មវិធីសិក្សាជាតិ ជាមួយតម្លៃអប់រំឥស្លាម និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), និងការពង្រីកវិសាលភាព៖ ដោយសារមានទំនុកចិត្តខ្ពស់ពីមាតាបិតា និងសហគមន៍ បច្ចុប្បន្នសាលាអន្តរជាតិ អ៊ីធីស៊ី បានពង្រីកខ្លួនរហូតដល់ ៣ ទីតាំង គឺនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តព្រះសីហនុ៕