* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ទីរបរិស្ថានខេត្តស្វាយរៀង នាំយកកូនឈើ ៤៥០០ ដើម ចូលរួមពិព័រណ៍ «ពន្លកបៃតង» ដើម្បីលើកកម្ពស់បរិស្ថាន

12-07-2026 12:29

(ស្វាយរៀង)៖ មន្ទីរបរិស្ថានខេត្តស្វាយរៀង បាននាំយកកូនឈើចំនួន ៤៥០០ ដើម ចូលរួមពិព័រណ៍ «ពន្លកបៃតង» ដែលរៀបចំឡើងនៅមុខក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ពិព័រណ៍ «ពន្លកបៃតង» ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ការដាំដុះដើមឈើ និងការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថានបៃតង។

នៅក្នុងឱកាសតាំងពិព័រណ៍ «ពន្លកបៃតង» នេះ លោក ចាន់ ឈន់ ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញមកទទួលយកកូនឈើដោយឥតគិតថ្លៃ។ លោកបានបញ្ជាក់ថា នេះជាគំនិតផ្ដួចផ្ដើមដ៏ល្អរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានជំរុញឲ្យមានការចែកកូនឈើដល់សាធារណជន។

មន្ទីរបរិស្ថានខេត្តស្វាយរៀង បានរួមចំណែកយ៉ាងសកម្មជាមួយក្រសួងបរិស្ថាន ក្នុងការរៀបចំការតាំងពិព័រណ៍នេះ ក៏ដូចជាការចែកជូនកូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីចូលរួមចំណែកក្នុងការបង្កើនគម្របព្រៃឈើ និងលើកកម្ពស់គុណភាពបរិស្ថាននៅកម្ពុជា។ លោកប្រធានមន្ទីរបានបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមិនបានអញ្ជើញមកទទួលកូនឈើដោយផ្ទាល់នៅរាជធានីភ្នំពេញ ជាពិសេសពលរដ្ឋនៅខេត្តស្វាយរៀង អាចអញ្ជើញទៅទទួលកូនឈើនៅមន្ទីរបរិស្ថានខេត្តស្វាយរៀងបានផងដែរ។

ជាមួយគ្នានេះ លោក ចាន់ ឈន់ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលបានមកទទួលយកកូនឈើនៅថ្ងៃនេះ សូមមេត្តាជួយយកទៅដាំដុះឲ្យបានគ្រប់ៗគ្នា និងថែទាំឲ្យបានល្អ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពបរិស្ថាន និងបង្កើនគម្របព្រៃឈើឲ្យបានកាន់តែច្រើនបន្ថែមទៀត ដែលជាប្រយោជន៍ដ៏ធំធេងសម្រាប់មនុស្សជាតិ និងភពផែនដីទាំងមូល៕