* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សា និងអភិរក្សពូជត្រីឱ្យបានគង់វង្ស និងកុំនេសាទដោយប្រើឧបករណ៍ខុសច្បាប់

12-07-2026 12:59

(កំពង់ឆ្នាំង)៖ ថ្លែងក្នុងពិធីព្រលែងកូនត្រីក្នុងខេត្តកំពង់ឆ្នាំង លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាសហគមន៍ទាំងអស់ត្រូវចូលរួមថែរក្សាធនធានជលផលឲ្យបានគង់វង្សយូរអង្វែង និងកុំប្រើប្រាស់ឧបករណ៍នេសាទទាំងឡាយណា ដែលច្បាប់ហាមឃាត់ ដូចជា ការឆក់ត្រី,ការបំពុលដោយសារធាតុគីមី,ឬការប្រើប្រាស់មងក្រឡាល្អិតៗវាអាចបំផ្លាញពូជត្រីតូចៗនិងស៊ុតត្រី ដែលធ្វើឲ្យធនធានជលផលកាន់តែរីងស្ងួតទៅៗ។

ការអំពាវនាវនេះ ធ្វើឡើង នៅក្នុងចំពិធីព្រលែងប្រភេទត្រីមេពូជ ក្នុងស្រុក និងកូនត្រីចម្រុះចំនួនជាង២០ម៉ឺនក្បាល កូនបង្កងជាង៣ម៉ឺនក្បាល និងពូជអន្ទង់មួយចំនួន ក្នុងនោះមានទាំងប្រភេទធនធានជលផ លកំពុងរងគ្រោះដូចជាត្រីគល់រាំង,ត្រីរាជ្យ,និងត្រីដំរីជាច្រើនទៀត នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ នៅខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចបឹងឈ្វាំង ស្ថិតក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមការងាររាជរដ្ឋាភិបាល និងដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី អ្នកតំ ណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង,លោកប្រធានក្រុមប្រឹក្សាខេត្ត,លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, លោក-លោ កស្រី ជាអភិបាល អភិបាលរង ក្រុង-ស្រុក,អាជ្ញាធរភូមិ- ឃុំ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ៦០០ នាក់។

មានប្រសាសន៍ក្នុងឱកាសនោះ លោកបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ក្នុងឱកាសទិវាមច្ឆាជាតិ ១កក្កដា ក្នុងគោលបំណងសំខាន់នៃសកម្មភាពនេះគឺដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាព្រៃ លិចទឹក និងពូជមច្ឆាជាតិឲ្យបានសំបូរឡើងវិញ។ហេតុនេះការព្រលែងពូជត្រីនៅក្នុងបឹងធម្មជាតិ ពិតជាមានសារៈសំខាន់ណាស់ ចំណែកការចូលរួមអភិរក្សពូជត្រី គឺជាកិច្ចការមួយដែលពលរដ្ឋទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ ដែលការអភិរក្សនេះមិនត្រឹមតែជួយរក្សាបាននូវពូជត្រីក្នុងស្រុកឲ្យបានគង់វង្សប៉ុណ្ណោះទេ ថែមទាំងធានាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីក្នុងទឹកនិងធានាសន្តិសុខស្បៀងសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

លោកបន្តថា«យើងអាចចូលរួមតាមរយៈការមិននេសាទដោយប្រើឧបករណ៍ខុសច្បាប់ ការមិនបំពុលទឹក និងការចូលរួមក្នុងការព្រលែងកូនត្រីឡើងវិញ»។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ការបញ្ឈប់សកម្មភាពការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់នេះនឹងជួយឲ្យត្រីមានឱកាសបន្តពូជនិងលូតលាស់បានល្អ ដែលធានាបាននៅនិរន្តរភាពនៃធនធានធម្មជាតិទាំងនេះឱ្យសម្បូរកើនឡើង។

លោកបណ្ឌិតសភាចារ្យសង្ឃឹមយ៉ាងមុ តមាំថា ប្រជាពលរដ្ឋទាំងអស់និងចូលរួមយ៉ាងសកម្ម ក្នុងការអភិរក្សពូជត្រី និងធនធានជលផលរបស់យើង ដើម្បីជាប្រយោជន៍រួមសម្រាប់ទាំងអស់គ្នានិងសម្រាប់មនុស្សជំនាន់ក្រោយ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេ សាទខេត្តកំពង់ឆ្នាំង បានលើកឡើងថា សម្រាប់ទិវាមច្ឆាជាតិលើកទី១៣ របស់ខេត្តកំពង់ឆ្នាំង បានលែងប្រភេទត្រីមេពូជក្នុងស្រុក និងកូនត្រីចម្រុះជាង២០ម៉ឺនក្បាលកូន បង្កង៣ម៉ឺនក្បាល ក្នុងនោះមានប្រភេទត្រីដូចជា កូនត្រីឆ្ពិន,ត្រីកាហែរ,ត្រីព្រលូង,ត្រីប្រា,ត្រីអណ្ដែង,ត្រីក្រាញ់,ត្រី ឆ្លាំង,និងអន្ទង់ ព្រមទាំងប្រភេទត្រីដ៏កម្រមួយចំនួនទៀត ផងដែរ។
លោកបានបញ្ជាក់ទៀតថា អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ជាងនេះទៀតនោះ គឺចាប់តាំងពីដើមឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន ដោយមានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានចាត់តាំងឱ្យលោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយុ ទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកប ញ្ជូនកងកម្លាំង ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះអន្តរាគមន៍ទប់ស្កាត់និងបង្ក្រាបសកម្មភាពបទ ល្មើសនេសាទធំៗនៅក្នុងបឹងទន្លេសាប ក្នុងនោះក៏មានខេត្តកំពង់ឆ្នាំងផងដែរ ដោយបានធ្វើការទប់ស្កាត់និងបង្ក្រាប សកម្មភាពបទល្មើសនេសាទខុសច្បាប់ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឲ្យទិន្នផលត្រីកើនឡើងជាបន្តបន្ទាប់៕