* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

យល់ដឹងពីជំនួញ៖ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង ប្រាប់អ្នករកស៊ីបើមិនមានផែនការអាជីវកម្មច្បាស់លាស់ទេ កុំទៅខ្ចីបំណុល, ត្រូវបែងចែកឱ្យច្បាស់រវាងលុយរកស៊ី និងចំណាយផ្ទាល់ខ្លួន (Video inside)

12-07-2026 13:51

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលបុរីវិមានសំណាង បានផ្តល់អនុសាសន៍ ដល់អ្នករកស៊ីទាំងអស់ មុននឹងសម្រេចចិត្តខ្ចីបំណុលពីស្ថាប័នហិរញ្ញវត្ថុ ត្រូវមានផែនការអាជីវកម្មច្បាស់លាស់ ដើម្បីជៀសវាងការធ្លាក់ចូឡទៅក្នុងវិបត្តិ ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម។

លោកបានពន្យល់ថា បំណុលគឺជាលុយដែលយើងជំពាក់គេ ហើយមានការប្រាក់ ដូច្នេះការគ្រប់គ្រងបំណុលប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះដ៏សំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្ម។

លោកឧកញ៉ាបណ្ឌិតបានពន្យល់បន្តថា «នៅពេលដែលយើងខ្ចីលុយដែលមានការប្រាក់ ឧទាហរណ៍ ៨% ពីធនាគារ យើងត្រូវប្រាកដថា លុយដែលយើងយកមកប្រើប្រាស់នោះ អាចបង្កើតផលចំណេញបានលើសពី ៨%។ បើមិនអាចរកចំណេញបានលើសពីអត្រាការប្រាក់ទេ នោះការខ្ចីប្រាក់គឺមិនមែនជាជម្រើសល្អឡើយ។ លោកបានបន្ថែមថា ផែនការអាជីវកម្មច្បាស់លាស់ គឺជាមូលដ្ឋានគ្រឹះដែលធនាគារសិក្សា និងវាយតម្លៃមុននឹងសម្រេចចិត្តផ្តល់ប្រាក់កម្ចី។ បើគ្មានផែនការច្បាស់លាស់ទេ ការខ្ចីលុយមកប្រើប្រាស់ដោយគ្មានទិសដៅ អាចនាំឱ្យអាជីវកម្មជួបបញ្ហា និងបង្កើនហានិភ័យនៃបំណុលវ័ណ្ឌក»។

ចំណុចសំខាន់មួយទៀតដែលលោក គឹម ហ៊ាង បានលើកឡើង គឺការបែងចែកឱ្យបានច្បាស់លាស់រវាងលុយសម្រាប់រកស៊ី និងចំណាយផ្ទាល់ខ្លួន។ លោកបានព្រមានថា ការយកលុយខ្ចីពីធនាគារទៅចំណាយលើសម្ភារនិយម ឬការរស់នៅហ៊ឺហា គឺជាកំហុសឆ្គងដ៏ធំដែលអាចបំផ្លាញអាជីវកម្មបាន។ លោកបានចែករំលែ កបទពិសោធន៍ផ្ទាល់ខ្លួនថា លោកមិនដែលយកលុយទៅលេងល្បែង ឬចំណាយលើសម្ភារនិយមថ្លៃៗឡើយ ដោយលុយទាំងអស់គឺសម្រាប់តែវិនិយោគ និងពង្រីកអាជីវកម្មតែប៉ុណ្ណោះ។

ក្នុងករណីដែលអាជីវកម្មជួបប្រទះការលំបាក ឬវិបត្តិ លោកឧកញ៉ាបណ្ឌិតបានផ្តល់អនុសាសន៍ឱ្យបង្ហាញភាពស្មោះត្រង់ និងចរចាដោយបើកចំហជាមួយធនាគារ។ លោកបានបញ្ជាក់ថា ធនាគារជាទូទៅមិនចង់រឹបអូសទ្រព្យសម្បត្តិរបស់អតិថិជនឡើយ ប៉ុន្តែចង់ស្វែងរកដំណោះស្រាយរួមគ្នា។ ការមិនព្រមនិយាយគ្នាដោយស្មោះត្រង់ គឺជាមូលហេតុចម្បងដែលនាំឱ្យមានការរឹបអូសទ្រព្យសម្បត្តិ។

ការគ្រប់គ្រងបំណុលប្រកបដោយការទទួលខុសត្រូវ ការមានផែនការអាជីវកម្មច្បាស់លាស់ ការបែងចែកលុយរកស៊ី និងចំណាយផ្ទាល់ខ្លួនឱ្យបានដាច់ដោយឡែក ព្រមទាំងការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ជាមួយស្ថាប័នហិរញ្ញវត្ថុ គឺជាកត្តាសំខាន់ដែលអ្នករកស៊ីគ្រប់រូបគួរយកចិត្តទុកដាក់ ដើម្បីធានាបាននូវនិរន្តរភាព និងភាពជោគជ័យនៃអាជីវកម្មរបស់ខ្លួន៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង៖