* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ថៃអាចនឹងប្រើអក្សរ "ខម-ថៃ" ធ្វើជាលេសដើម្បីលើកយកសាស្ត្រាស្លឹករឹតដាក់ជាសម្បត្ដិបេតិកភណ្ឌអរូបីពិភពលោក

12-07-2026 14:41

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ រ័ត្ន សណ្តាប់ ថ្លែងថា ថ្មីៗនេះ បើនិយាយអំពីយុទ្ធសាស្រ្ដរបស់ថៃ ដែលបានយកអក្សរខ្មែរ ជាសំនៀងភាសាថៃ ហៅថា "ខម ឬ ក្រោម" ហើយថ្មីៗនេះ ថៃបានបំភ្លៃនិងទាត់ចោលសំនៀងភាសាខ្លួន ដែលហៅថា "ខម ឬ ក្រោម" នោះ មកហៅជាអក្សរ "ខម-ថៃ" ធ្វើជាលេសដាក់បញ្ចូលក្នុងកម្មវិធីអប់រំខ្លួនយ៉ាងខែងរែង ដែលធ្វើឲ្យមហាជនខ្មែរផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងសម្បើម។

បើនិយាយអំពីចេតនាទុច្ចរិតពិកប្រាកដរបស់ថៃ លោក រ័ត្ន សណ្តាប់ យល់ថា ថៃកំពុងប្រើល្បិចយកអក្សរ "ខម-ថៃ" ជាលេសដើម្បីលើកយកសាស្ត្រាស្លឹករឹត ស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ឬ ស្មារតីចងចាំនៃពិភពលោក (Memory of the World) របស់មនុស្សជាតិ-UNESCO។

ពីព្រោះទង្វើទុច្ចរិតរបស់ថៃបែបនេះ គឺជាយុទ្ធសាស្ត្រកំពុងពង្រឹងភាពស្របច្បាប់តាមរយៈប្រព័ន្ធអប់រំផ្លូវការ ដោយប្រើប្រាស់សំនៀងភាសាខ្លួន យកជាលេសហៅថា អក្សរ "ខម-ថៃ-Khom Thai Script" មកបង្រៀនក្នុងសាកលវិទ្យាល័យ ឬវគ្គបណ្តុះបណ្តាលនានា លើសាស្ត្រាស្លឹករឹតបុរាណ ដែលថៃ បានប្រមូលពីកម្ពុជាពីអតីតកាលមិនមែនគ្រាន់តែជាការអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្រមូលហើយបង្កើតទិន្នន័យ ជាភស្តុតាងរស់ ដើម្បីបង្ហាញទៅកាន់ UNESCO ថា វប្បធម៌មួយនេះ នៅតែមានជីវិត មានការបន្តវេន និងមានការគាំទ្រជាប្រព័ន្ធពីសំណាក់រដ្ឋ។

បើពោលឲ្យ​ចំ ថៃកំពុងផ្លាស់ប្តូរនិងបំប្លែងឋានៈខ្លួនពី "អ្នកខ្ចី" មកធ្វើជា "ម្ចាស់" នៅពេលដែលពួកគេមានអ្នកចេះអក្សរខ្មែរ ដែលសំនៀងភាសាថៃ ហៅថា"ខម ឬ ក្រោម" និងមានអ្នកស្រាវជ្រាវផលិតឯកសារជាភាសាថៃកាន់តែច្រើន ពួកគេអាចបង្កើតការយល់ឃើញជាអន្តរជាតិថា ថៃក៏ជាម្ចាស់ដង្ហើមនៃវិញ្ញាណអក្សរ និងសាស្ត្រាស្លឹករឹតទាំងនោះដែរ។

លោក រ័ត្ន សណ្តាប់ បន្ដថា ទន្ទឹមនឹងនេះ ក្នុងល្បិចកលទុច្ចរិតពិតប្រាកដរបស់ថៃមួយទៀតនោះគឺ ថៃកំពុងប្រើយុទ្ធសាស្ត្រ​ធ្វើយ៉ាងណាដើម្បីឲ្យមានភាពស្រពិចស្រពិលពីប្រភពដើមខ្មែរ ដោយភាគីថៃ ប្រើប្រាស់ពាក្យថា អក្សរ "ខម-ថៃ-Khom Thai Script" ក្នុងចេតនាធ្វើឲ្យអក្សរខ្មែរបុរាណ ក្លាយជាអក្សរនៃវប្បធម៌រួមរបស់តំបន់។ គំនិតដ៏ទុច្ចរិតបែបនេះ គឺថៃមានចេតនាចង់កាត់ផ្តាច់ឬទាត់ចោលសំនៀងភាសាខ្លួនដែលពាក្យ "ខម ឬ ក្រោម" ហៅថា "ខ្មែរ" ដោយពន្យល់ថា ខមជាជនជាតិបុរាណមួយផ្សេង គឺជាការប្រើប្រាស់យុទ្ធសាស្ត្រវប្បធម៌រួម ឬតំបន់ ដែលជាអក្សរប្រើសម្រាប់កិច្ចការសាសនារួមនៅក្នុងតំបន់ មិនមែនជារបស់ប្រទេសណាមួយដាច់ដោយឡែកទ្បើយ។ ល្បិចកលដែលថៃកំពុងផ្លាស់ប្តូរនិងបំប្លែងឋានៈខ្លួនពី "អ្នកខ្ចី" មកធ្វើជា "ម្ចាស់បែបនេះ ដើម្បី​បើកផ្លូវឲ្យថៃខ្លួន ឯង ឆ្ពោះទៅមានសិទ្ធិក្នុងការស្នើសុំទៅ UNESCO ចុះបញ្ជីរួម ឬទោល ក្នុងនាមជាអ្នកថែរក្សាវប្បធម៌ ដោយមិនចាំបាច់សុំការអនុញ្ញាតពីកម្ពុជាដែលជាម្ចាស់ដើមពិតប្រាកដ ឬក៏ថៃអាចរៀបចំយុទ្ធសាស្ត្រដណ្តើមចុះបញ្ជីមុន បើសិនជាកម្ពុជាមិនទាន់បានរៀបចំឯកសាររួចរាល់។

ការដែលថៃធ្វើជាបំភ្លេចឬទាត់ចោលសំនៀងភាសាខ្លួន ហៅថា អក្សរខម ឬក្រោម និងលើកយកសាស្ត្រាស្លឹករឹត មកធ្វើជាកម្មវិធីអប់រំថ្នាក់ជាតិនេះទៀតសោត គឺដើម្បីបំពេញលក្ខខណ្ឌបច្ចេកទេសដ៏តឹងរ៉ឹងរបស់ UNESCO ឲ្យបានល្អ និងលឿនជាងកម្ពុជា។ ដោយប្រើប្រាស់ធនធានដើម្បីយកប្រៀប ព្រោះថៃដឹងថា UNESCO ត្រូវការឯកសារយោង បញ្ជីសារពើភណ្ឌ និងគម្រោងអភិរក្សច្បាស់លាស់។

ជាចុងក្រោយ​លោក រ័ត្ន សណ្តាប់ បញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រ ពិសេសសម័យរតនកោសិន្ទ្រ៍ ថៃបានប្រមូល និងរក្សាទុកសាស្ត្រាស្លឹករឹតពីកម្ពុជា ដែលសំនៀងភាសាថៃ ហៅថា អក្សរខម ឬក្រោម ជាភាសាបាលី ទុកក្នុងព្រះបរមរាជវាំង, បណ្ណាល័យជាតិ, វត្តអារាមនានាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងមានប្រព័ន្ធគ្រប់គ្រងល្អ។ សាស្ត្រាស្លឹករឹត និងអក្សរខ្មែរ ដែលសំនៀងភាសាថៃហៅថា "ខមឬក្រោម" ទាំងនេះ គឺជាអំណាចវប្បធម៌ ​ជំនឿ និងទេសចរណ៍ ត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតជាមួយវិទ្យាសាស្ត្រខឿនបុរាណ ដូចជា ក្បួនហោរាសាស្ត្រ ឱសថបុរាណ និងជាពិសេសគឺ យ័ន្ត និងសាក់ ដែលកំពុងរកចំណូលបានរាប់លានដុល្លារពីទេសចរអន្តរជាតិ។ ថៃ យល់ថា ក្នុងការដែលសាស្រ្ដាស្លឹករឹតទទួលបានឋានៈជាបេតិកភណ្ឌពិភពលោក នឹងជួយពង្រឹងអត្ដសញ្ញាណនៃសាក់យ័ន្ត និងមន្តអាគម នាំដល់លេចចេញជារូបរាងបែបថៃ ធ្វើឲ្យមានឥទ្ធិពលលើឆាកអន្តរជាតិ។

គំនិតដ៏ទុច្ចរិតរបស់ថៃនេះ គឺជាយុទ្ធសាស្ត្រ ប្រែក្លាយវប្បធម៌ដែលធ្លាប់ជាអ្នកទទួលឥទ្ធិពលពីខ្មែរទៅជាអ្នកគ្រប់គ្រង និងពី "អ្នកខ្ចី" មកធ្វើជា "ម្ចាស់" ស្របច្បាប់តាមប្រព័ន្ធអន្តរជាតិ។ ហេតុនេះថៃ កំពុងប្រើល្បិចកលបំភ្លៃ បំផ្លើស ក្នុងចេតនាប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយវប្បធម៌ (Cultural Geopolitics) ដោយប្រើប្រាស់ចន្លោះប្រហោងនៃប្រវត្តិសាស្ត្រ និងភាពខ្លាំងខាងធនធានថវិកា បច្ចេកទេស ដើម្បីបង្កើតភាពជាម្ចាស់លើមរតកអរូបី៕