* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាណាចក្រអាជីវកម្ម ជីប ម៉ុង បង្ហាញភាពរឹងមាំ តាមរយៈ «វេទិកាដៃគូពាណិជ្ជកម្ម» ព្រឹត្តិការណ៍យក្សប្រចាំឆ្នាំប្រមូលផ្តុំដៃគូពាណិជ្ជកម្មរាប់ពាន់នាក់ពីទូទាំងប្រទេស

12-07-2026 15:22

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំ «វេទិកាដៃគូពាណិជ្ជកម្ម ជីប ម៉ុង» ដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដើម្បីថ្លែងអំណរគុណ និងពង្រឹងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មទូទាំងប្រទេស ដែលបានរួមដំណើរជាមួយក្រុមហ៊ុនក្នុងការជំរុញកំណើនអាជីវកម្ម និងការអភិវឌ្ឍជាបន្តបន្ទាប់អស់រយៈពេលជាង ៤ ទសវត្សរ៍។

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង និងសមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក៏មានការចូលរួមយ៉ាងច្រើនពីដៃគូពាណិជ្ជកម្មទូទាំងប្រទេស ភ្ញៀវកិត្តិយស សិល្បករ-សិល្បការិនី និង KOLs មកពីគ្រប់ទិសទីផងដែរ។

ក្នុងឱកាសនោះ ជីប ម៉ុង បានបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យ និងការសម្តែងពិសេសពីថ្នាក់ដឹកនាំក្រុមហ៊ុន ជាមួយពិធីទូងស្គរជ័យ ដែលជានិមិត្តរូបនៃការរីកចម្រើន ភាពរឹងមាំ និងការបន្តឆ្ពោះទៅមុខរបស់ក្រុមហ៊ុន ជីប ម៉ុង។

ក្រៅពីកម្មវិធីកម្សាន្ត និងការជួបជុំបង្កើនទំនាក់ទំនងរវាងដៃគូពាណិជ្ជកម្ម ក្រុមហ៊ុនក៏បានផ្ដល់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះដៃគូពាណិជ្ជកម្មដែលតែងតែគាំទ្រ និងរីកចម្រើនជាមួយក្រុមហ៊ុន។

វេទិកាដៃគូពាណិជ្ជកម្មនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ជីប ម៉ុង ក្នុងការកសាងទំនាក់ទំនងយូរអង្វែង និងបង្កើតភាពរីកចម្រើនរួមជាមួយដៃគូពាណិជ្ជកម្មទាំងអស់ ដែលជាកម្លាំងដ៏សំខាន់ក្នុងការពង្រីកអាជីវកម្ម និងផ្តល់តម្លៃជូនអតិថិជនទូទាំងប្រទេស។

គួរបញ្ជាក់ថា ជីប ម៉ុង មិនត្រឹមតែផ្តោតលើការអភិវឌ្ឍអាជីវកម្ម និងការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ការរីកចម្រើនរបស់ដៃគូពាណិជ្ជកម្មទាំងអ្នកលក់ដុំ និងអ្នកលក់រាយផងដែរ។ ទស្សនវិស័យនៃការរីកចម្រើនជាមួយគ្នានេះ គឺជាមូលដ្ឋានដ៏រឹងមាំដែលធ្វើឱ្យ ជីប ម៉ុង ទទួលបានការជឿទុកចិត្ត និងគាំទ្រពីដៃគូពាណិជ្ជកម្ម និងអតិថិជនជាបន្តបន្ទាប់អស់រយៈពេលជាង ៤ ទសវត្សរ៍៕