* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងទេសចរណ៍ សហការជាមួយវិស័យឯកជន ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង App NoDrug ជាមួយសហគមន៍មូស្លីម

12-07-2026 16:46

(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ទឹកបរិសុទ្ធហាយធិច និងក្រុមហ៊ុនទេសចរណ៍ឆាយភល ធូរវើលដ៍ត្រាវែល បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន នៅក្នុង «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦»។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមមូលបទ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្តល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»។

លោក ឡោ សុវិជ្ជា ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ ដែលទទួលបានការអនុញ្ញាតពី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារចូលរួម និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កិច្ចខិតខំប្រឹងប្រែងនេះ គឺសំដៅបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀន ដែលអាចបង្កហានិភ័យដល់វិស័យទេសចរណ៍របស់កម្ពុជា។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រជាពលរដ្ឋ ជាពិសេសជនរួមជាតិកាន់សាសនាមូស្លីម មានការចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ពួកគេបានស្វែងយល់ ទទួលយកឯកសារ និងចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន រួមទាំងកម្មវិធីទូរស័ព្ទ App NoDrug ជាភាសាខ្មែរ និងភាសាអ៊ីស្លាម ដែលបង្ហាញពីការយកចិត្តទុកដាក់ជួយសហគមន៍ឱ្យមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន ស្របតាមទស្សនៈ «សុខដុមរមនាទាំងសាសនា សុខដុមរមនាទាំងសហគមន៍»។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានពាំនាំនូវការកោតសរសើរពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះគ្រប់សមាសភាពទាំងអស់ ដែលបានចូលរួមចំណែកក្នុងកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅរក្សាបាននូវជីវិត និងសហគមន៍គ្មានគ្រឿងញៀន។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិស័យឯកជន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ទឹកបរិសុទ្ធហាយធិច ក្រុមហ៊ុនទេសចរណ៍ឆាយភល ធូរវើលដ៍ត្រាវែល Pass App និងក្រុមទូរស័ព្ទ Metfone ដែលបានចូលរួមឧបត្ថម្ភជាសម្ភារៈ វត្ថុអនុស្សាវរីយ៍ កាបូប ឆ័ត្រ ពែង ផ្លិត មួក ថង់យួរ ខិតប័ណ្ណ ទឹកបរិសុទ្ធ អាវយឺត និងបដា ជាដើម សម្រាប់ការផ្សព្វផ្សាយរយៈពេលបីថ្ងៃនេះ។ កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងសហគមន៍មួយដែលគ្មានគ្រឿងញៀន និងធានាសុវត្ថិភាពសម្រាប់ទាំងប្រជាពលរដ្ឋ និងវិស័យទេសចរណ៍៕