* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក សារិន វណ្ណា៖ ការចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតាមបណ្តារាជធានី ខេត្ត ត្រូវបានលើកលែងការបង់កម្រៃបញ្ជាក់លើសេវារដ្ឋបាលមួយចំនួន

12-07-2026 18:29

(ភ្នំពេញ)៖ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការបម្រើសេវាសាធារណៈក្នុងវិស័យដីធ្លី ជូនប្រជាពលរដ្ឋរាជធានីភ្នំពេញឱ្យបានល្អ និងមានតម្លាភាព, នៅពេលនេះលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចេញមកបញ្ជាក់ដែរថា ការចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតាមបណ្តារាជធានី ខេត្ត ត្រូវបានលើកលែងការបង់កម្រៃ បញ្ជាក់លើសេវារដ្ឋបាលមួយចំនួន នៅថ្នាក់ក្រោមជាតិ ក្នុងយន្តការពន្លឿនដល់ការចុះបញ្ជីបង្ហើយទូទាំងប្រទេស។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួ ននាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សារិន វណ្ណា បានបញ្ជាក់ថា «ការចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ឋ័តាមបណ្តារាជធានី ខេត្ត ត្រូវបានលើកលែងការបង់កម្រៃ បញ្ជាក់លើសេវារដ្ឋបាលមួយចំនួន នៅថ្នាក់ក្រោមជាតិ ក្នុងយន្តការពន្លឿនដល់ ការចុះបញ្ជីបង្ហើយ ទូទាំងប្រទេស។

អនុស្សាវរីយ៍ពេលខុំ្ញបានចុះជួយធ្វើកម្មសិទ្ឋជូនប្រជាពលរដ្ឋបានចំនួន ២៧មុឺនក្បាលដីនៅខេត្តកំពង់ស្ពឺ ធ្វើការទាំងថ្ងៃ ទាំងយប់ ពិសេសជាមួយបងប្អូនកម្មករ និងកម្មការនី ដោយមិនបានតម្រូវអោយសុំច្បាប់ថៅកែរោងចក្រឈប់សំរាកឡើយ(មន្ត្រីជើង២)»។

ស្របជាមួយនឹងការបញ្ជាក់ដូចនេះ លោក សារិន វណ្ណា ក៏បានបង្ហាញនូវឯកសារមួយចំនួនដែលបានបញ្ជាក់ពីកិច្ចខិតខំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានកំណត់យកការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋជាការងារអាទិភាព និងត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ក្នុងគោលបំណងធានាកម្មសិទ្ធិលើដីធ្លី ពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីភាពសុខដុមរមនាក្នុងសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ រួមទាំងមានឯកសារផ្សេងៗមួយចំនួនទៀត។

សូមបញ្ជាក់ដែរថា កាលពីពេលថ្មីៗមកនេះ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ទទួលបាននូវការសាទរយ៉ាងខ្លាំង តាមរយៈការប្តេជ្ញាចិត្តរបស់លោក ក្នុងការធ្វើឱ្យបានលើការលុបបំបាត់អំពើពុករលួយ និងបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយយុត្តិធម៌ និងនីតិវិធីជាធរមានផងដែរ៕