* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ហួត ហាក់៖ ខេត្តបាត់ដំបង ជាទឹកដីវប្បធម៌ និងទេសចរណ៍ដ៏មានសក្តានុពល ជំរុញទាក់ទាញទេសចរណ៍នារដូវកាលបៃតង

12-07-2026 20:19

(បាត់ដំបង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ មានគោលបំណងធំៗចំនួន២ រួមមាន ទី១៖ផ្សាភ្ជាប់រវាងវិស័យ កសិកម្មទៅនឹងវិស័យទេសចរណ៍, និងទី២៖ ជំរុញទេសចរណ៍ក្នុងស្រុកនៅក្នុង រដូវកាលបៃតង ស្របតាមយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦ (ចាប់ពីខែ ឧសភា ដល់ ខែតុលា)។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងភរិយា, លោល សុខ លូ អភិបាលខេត្តបាត់ដំបង និងភរិយា, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, លោកឧកញ៉ាប្រធាន សហព័ន្ធទេសចរណ៍កម្ពុជា, លោកជំទាវឧកញ៉ា ប្រធានសមាគមទេសចរណ៍កម្ពុជា, លោកនាយកប្រតិបត្តិ CTB និងបងប្អូនផ្នែកឯកជននៅក្នុងឧស្សាហកម្មទេសចរណ៍, ប្អូនៗអ្នកផលិតមាតិកា, Influencers, KoLs និងលោកយាយ លោកតា ពុក ម៉ែ បងប្អូន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ រដ្ឋមន្ត្រី ហួត ហាក់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន លោក លោកស្រី គណៈអធិបតី, ជាពិសេស លោកយាយ លោកតា ពុក ម៉ែ បងប្អូន អ្នកខេត្តបាត់ដំបងទាំងអស់គ្នា។

រដ្ឋមន្ត្រី ហួត ហាក់ បានយកឱកាសដ៏ថ្លៃថ្លានេះ គោរពថ្លែងអំណរគុណ គោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង, លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសជាប់ជាប្រចាំ ក្នុងការអភិវឌ្ឍខេត្តបាត់ដំបង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ, ជាពិសេសការអភិវឌ្ឍ និងការលើកកម្ពស់វិស័យទេសចរណ៍។

នាឱកាសប្រកបដោយមោទនភាព រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ទីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង គឺជាទីក្រុងទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានក្លាយជាទីក្រុងច្នៃប្រឌិត ផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដែលនេះពិតជាបានបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកថា បណ្តាទីក្រុងនានា នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានសក្តានុពលដ៏សម្បូរបែប និងភាពប្រកួតប្រជែងនៅក្នុងកម្រិតតំបន់ និង កម្រិតសកល។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់បន្ថែមថា ផ្តើមចេញពីគំរូដ៏ល្អរបស់ទីក្រុងបាត់ដំបង, កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ, ក្រសួងទេសចរណ៍ ទើបរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំឯកសារស្នើដាក់បេក្ខភាពខេត្តកំពត ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារបន្ថែមទៀត ហើយលោកសង្ឃឹមថា ទីក្រុង កំពត នឹងក្លាយជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូទី២ បន្ទាប់ ពីទីក្រុងបាត់ដំបង។

ជាពិសេស លោករដ្ឋមន្ត្រី បានគូសរំលេចថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, ក្រសួងទេសចរណ៍ ក៏បានរៀបចំសិក្ខាសាលាស្តីពី ការងារការទូតទេសចរណ៍ និងទេសចរណ៍ ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយការទូតម្ហូបអាហារ ដែលមានគោលបំណងប្រមូលធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរៀបចំយុទ្ធសាស្ត្រថ្មី សម្រាប់ជំរុញទេសចរណ៍ម្ហូបអាហារ ដែលក្រសួងចាត់ទុកថាជាឧបករណ៍អំណាចទន់ (Soft Power) ដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជា និង ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក៕