* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក សារិន វណ្ណា៖ ក្រសួងរៀបចំដែនដី អនុញ្ញាតឱ្យសរសេរឈ្មោះអ្នកទិញចំណែកអគារសហកម្មសិទ្ធិ (ខុនដូ) ជាភាសាខ្មែរ និងបន្ថែមអក្សរឡាតាំង លើបណ្ណសម្គាល់កម្មសិទ្ធិ ដើម្បីងាយស្រួលជនបរទេសផ្ទៀងផ្ទាត់ឈ្មោះ !

12-07-2026 20:42

(ភ្នំពេញ)៖ ជាវិធីដើម្បីសម្រួលដល់ជនបរទេសដែលទិញចំណែកអគារសហកម្មសិទ្ធិ (ខុនដូ) ដើម្បីអាចងាយផ្ទៀតផ្ទាត់ឈ្មោះរបស់ខ្លួន លើសន្លឹកបណ្ណនៃវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិ (ប្លង់រឹង) ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្រេចអនុញ្ញាតឱ្យសរសេរឈ្មោះម្ចាស់កម្មសិទ្ធិ ជាភាសាខ្មែរ និងបន្ថែមអក្សរឡាតាំងផងដែរ។ នេះបើតាមការឱ្យដឹងពីលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ។

លោកថា ការអនុញ្ញាតនេះ គឺងាយស្រួលជនបរទេស អាចផ្ទៀងផ្ទាត់ឈ្មោះតាមប៉ាស្ព័ររបស់គាត់បាន ហើយមន្ត្រីសុរិយោដី អាចកាត់បន្ថយនៅភាពខុសឆ្គងក្នុងការសរសេរឈ្មោះពីអក្សរឡាតាំង មកអក្សរខ្មែរថែមទៀតផង។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ លោក សារិន វណ្ណា បានបញ្ជាក់ដូច្នេះថា «ក្រោយទទួលបានការអនុញ្ញាត ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លើគំរូសន្លឹកបណ្ណនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ ការសរសេរឈ្មោះកម្មសិទ្ធិករ ជាភាសាខ្មែរ និងបន្ថែមអក្សរឡាតាំងងាយស្រួលជនបរទេស អាចផ្ទៀងផ្ទាត់ឈ្មោះ តាមប៉ាស្ព័ររបស់គាត់បាន ហើយមន្ត្រីសុរិយោដី អាចកាត់បន្ថយនៅភាពខុសឆ្គងក្នុងការសរសេរឈ្មោះពីអក្សរឡាតាំង មកអក្សរខ្មែរថែមទៀតផង។ មិនតែប៉ុណ្ណោះក៏យើងបានផ្តល់នៅទំនុកចិត្តដល់ជនបរទេស ដែលបានទិញអចលនវត្ថុ (ជាន់ទី១ឡើង) ក្នុងប្រទេសយើងផងដែរ»

ទិន្នន័យ Fresh AI បានឱ្យដឹងថា ប្រទេសកម្ពុជាបានអនុញ្ញាតឱ្យជនបរទេសទិញខុនដូ ឬអគារសហកម្មសិទ្ធិ ចាប់ពីឆ្នាំ២០១០ តទៅ។ ការអនុញ្ញាតនេះធ្វើឡើងតាមរយៈ ច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។

ច្បាប់នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ជនបរទេសក្នុងការយកទុនមកវិនិយោគ និងជួយសម្រួលដល់ធុរកិច្ចលើវិស័យសំណង់ ក៏ដូចជាឆ្លើយតបទៅនឹងការកើនឡើងនៃទីផ្សារអចលនវត្ថុ។

ជនបរទេសត្រូវបានអនុញ្ញាតឱ្យមានសិទ្ធិក្នុងការទិញលក់លើអគារសហកម្មសិទ្ធិ ចាប់ពីជាន់ទី១ឡើងទៅ ដោយត្រូវបានផ្តល់សិទ្ធិក្នុងការប្រើប្រាស់ និងអាស្រ័យផលលើចំណែករួម៕