* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជូនដំណឹងដល់ម្ចាស់កម្មសិទ្ធិករ ធនាគារ មីក្រូហិរញ្ញវត្ថុ និងម្ចាស់បំណុលឯកជន ចូលរួមសហការពន្លឿនបណ្ណកម្មសិទ្ធិកកស្ទះ!

12-07-2026 21:33

(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានជូនដំណឹងដល់ម្ចាស់កម្មសិទ្ធិករ ធនាគារ មីក្រូហិរញ្ញវត្ថុ និងម្ចាស់បំណុលឯកជន ចូលរួមសហការពន្លឿនបណ្ណកម្មសិទ្ធិកកស្ទះ។

លោកឱ្យដឹងថា មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ សូមជំរាបជូនដំណឹងដល់ម្ចាស់កម្មសិទ្ធិករ ធនាគារ មីក្រូហិរញ្ញវត្ថុ និងម្ចាស់បំណុលឯកជន អោយបានជ្រាបថា ដោយពិនិត្យឃើញបណ្ណកម្មសិទ្ធិកកស្ទះ (ម្ចាស់មិនទាន់មកទទួល ជាប់បង់ពន្ធប្រថាប់ត្រា និងប្រាក់ពន្ធសូន្យក្នុងរង្វង់ញាតិលើកទី១) ព្រមទាំងហេតុផលផ្សេងៗជាច្រើន ដូចនេះមន្ទីរសូមជូនជាព័ត័មានដូចខាងក្រោម៖

1. បងប្អូនប្រជាពលរដ្ឋខែ្មរ ដែលស្នាក់នៅ ឬធ្វើការនៅក្រៅប្រទេស អាចធ្វើលិខិតប្រគល់សិទ្ធិ ជូនបងប្អូន ឬសាច់ញ្ញាតិ មកបើកជំនួសបាន ដោយត្រូវថតជាវីដេអូ ភ្ជាប់ដោយសារសំឡេងផងដែរ (ជៀសវាងការចំណាយធ្វើដំណើរ និង ប៉ះពាល់ការងារប្រចាំថ្ងៃ)។

2. គ្រប់ធនាគារ មីក្រូហិរញ្ញវត្ថុ និងម្ចាស់បំណុលឯកជន ដែលទទួលដាក់បញ្ចាំ ឬ ហុីប៉ូតែក លើបណ្ណសំគាល់សិទ្ធិកាន់កាប់អចលវត្ថុ(ភោគៈ) ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ដី(ប្លង់ទន់) ត្រូវនាំកូនបំណុលមកផ្ទេរបន្ទុកលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង ឬ ប្លង់Lmap) នៅរដ្ឋបាលសុរិយោដី។

3. បណ្ណកម្មសិទ្ធិដែលជាប់ពន្ធប្រថាប់ត្រា មន្ទីរនិងរៀបចំបែបបទជូន។

4. មានបណ្ណកម្មសិទ្ធិ មានសុវត្ថិភាពក្នុងការកាន់កាប់ដី និង មានសិទ្ធិជ្រើសរើសម្ចាស់បំណុលណាមានការប្រាក់ទាបផងដែរ។

មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើការចូលរួម សហការល្អ ពីសំណាក់បងប្អូនទាំងអស់គ្នា៕