* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ដំណើរសង្គ្រោះជាតិរបស់ថ្នាក់ដឹកនាំជំនាន់មុន មិនមែនដើម្បីតំណែង ឋានៈ ឬអំណាចឡើយ ប៉ុន្តែដើម្បីសុខសន្តិភាព និងប្រជាជនកម្ពុជា

12-07-2026 22:03

(ភ្នំពេញ)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ដំណើរសង្គ្រោះជាតិរបស់ថ្នាក់ដឹកនាំជំនាន់មុន មិនមែនដើម្បីតំណែង ឋានៈ ឬអំណាចឡើយ ប៉ុន្តែដើម្បីសុខសន្តិភាព និងប្រជាជនកម្ពុជា។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសនៃបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅវិមាន ៧ មករា។

សម្ដេចបានគូសបញ្ជាក់ថា រាល់ដំណើរដែលថ្នាក់ដឹកនាំ និងយុទ្ធមិត្តជំនាន់មុនបានឆ្លងកាត់ក្នុងបុព្វហេតុសង្គ្រោះជាតិ មិនធ្លាប់ចាប់ផ្ដើមចេញពីបំណងប្រាថ្នាចង់បានតំណែង ឋានៈ ឬអំណាចនោះឡើយ។ ក្នុងកាលៈទេសៈដែលប្រទេសជាតិ និងប្រជាជនកំពុងស្ថិតក្នុងគ្រាដ៏លំបាក អ្វីដែលសម្ដេចផ្ទាល់ប្រាថ្នាធំបំផុត គឺការនាំយកសុខសន្តិភាពមកជូនប្រទេសជាតិ និងប្រជាជន។ សម្រាប់អ្នកជំនាន់នោះ សុខសន្តិភាពមិនមែនគ្រាន់តែជាគោលដៅនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាក្តីប្រាថ្នាដ៏សាមញ្ញ និងមានតម្លៃបំផុត សម្រាប់ឱ្យប្រជាជនអាចរស់នៅដោយសេចក្ដីថ្លៃថ្នូរ និងសុវត្ថិភាពឡើងវិញ។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានចែករំលែកអំពីតួនាទីរបស់ស្ត្រីក្នុងដំណើរប្រវត្តិសាស្ត្ររបស់ជាតិ ដោយគូសបញ្ជាក់ថា ទោះបីជាស្ត្រីមានភាពទន់ភ្លន់ដោយធម្មជាតិក៏ដោយ ក៏មិនមានន័យថាទន់ជ្រាយនោះដែរ។ ផ្ទុយទៅវិញ ស្ត្រីកម្ពុជាបានបង្ហាញនូវភាពអង់អាចក្លាហាន ការអត់ធ្មត់ និងឆន្ទៈមុតមាំ ក្នុងការរួមសុខរួមទុក្ខជាមួយជាតិគ្រប់ដំណាក់កាល។ ការចូលរួមរបស់ស្ត្រី មិនត្រឹមតែក្នុងការថែរក្សាគ្រួសារ និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួឦក្នុងបុព្វហេតុសង្គ្រោះជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ស្របតាមប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានមានប្រសាសន៍ថា៖ «បើគ្មានស្ត្រីកម្ពុជា ក៏គ្មានកម្ពុជាសព្វថ្ងៃដែរ»៕