យុវជនដែលល្អ រួបរួមគាំទ្រ កំចាត់គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១២ ខែកក្កដា៖ បង្ក្រាប៤ករណី ឃាត់ខ្លួន១៨នាក់
13-07-2026 08:30
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤ករណី ឃាត់ខ្លួនជនសង្ស័យ១៨នាក់។
* ករណីដឹកជញ្ជូនរក្សាទុក ៣ករណី ឃាត់ខ្លួន៤នាក់។
* ករណីប្រើប្រាស់ ១ករណី ឃាត់ខ្លួន១៤នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៩២៨ករណី ឃាត់ខ្លួន១៥៦៦៨នាក់ (ស្រី១០៦៩នាក់)៕




