* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៩ បង្ក្រាបករណីរត់ពន្ធគ្រឿងបន្លាស់ម៉ូតូខុសច្បាប់នៅខេត្តបាត់ដំបង

13-07-2026 09:34

(បាត់ដំបង)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៣:០០នាទី កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៩ ក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក អ៉ិន កុល មេបញ្ជាការវរសេនាតូច បានធ្វើការបង្ក្រាបដោយជោគជ័យនូវករណីរត់ពន្ធគ្រឿងបន្លាស់ម៉ូតូខុសច្បាប់មួយករណី នៅចំណុចអូរថ្ម ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មឿន ឆៃ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដែលកំពុងធ្វើសកម្មភាពជញ្ជូនគ្រឿងបន្លាស់ម៉ូតូចំនួន ០៤ការ៉ុង ឆ្លងកាត់អូរព្រំដែនពីប្រទេសថៃចូលមកកម្ពុជា។

វត្ថុតាងដែលត្រូវបានដកហូតរួមមាន ស្បែកប្រាំងម៉ូតូចំនួន ១០ដុំ ថាស់ចំនួន ០៤ដុំទំហំ ៣១០ ថាស់ចំនួន ០២ដុំទំហំ ២៤០ ដងអាការម៉ូតូចំនួន ២០ដុំ ស្គុតតែចំនួន ០៩សន្លឹក រឺស័រចំនួន ២០កញ្ចប់តូច អំពូលភ្លើងញ៉ាក់ចំនួន ២៨កញ្ចប់តូច តូយូប្រេងចំនួន ០៨ឈុត ឆ្នាំងផ្លាក់ចំនួន ៣០ ជ័របាំងខ្យល់ចំនួន ១០ ប្រអប់បញ្ជាភ្លើងចំនួន ០១ កអៀម៉ូតូចំនួន ០៥ ពិស្តុងម៉ូតូចំនួន ៣៥ បេនសាំងម៉ូតូចំនួន ០៦ កម្រងសាំងចំនួន ០៥ ដៃម៉ូតូចំនួន ១៥ ចង្កៀងជ័រចំនួន ១០ និងកូនប៊ីស្តុងចំនួន ១៤ ស្ពឺមីញ៉ុងចំនួន ៥០គ្រាប់។

ក្រោយពីការពិនិត្យ និងកសាងសំណុំរឿងរួច សមត្ថកិច្ចបានបញ្ជូនវត្ថុតាង និងជនសង្ស័យទៅការិយាល័យគយប្រចាំការនៅភូមិអូរដា ខេត្តបាត់ដំបង។

ទោះជាយ៉ាងណា ខាងគយមិនបានទទួលយកនោះទេ ហេតុនេះកម្លាំងនគរបាលក៏បានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀងវិញ ដើម្បីបន្តនីតិវិធីច្បាប់។

ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្លាំងសមត្ថកិច្ចក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន និងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន។