* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ ៤ក្រុមឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សុទ្ធតែអតីតជើងឯក នៅពេលអង់គ្លេស ចាស់វស្សាជាងគេ

13-07-2026 10:03

(បរទេស)៖ ការប្រកួតប្រជែងយ៉ាងស្វិតស្វាញចាប់ពីថ្ងៃទី១១ ខែមិថុនា ក្នុងចំណោម ៤៨ប្រទេសសរុប ចម្រាញ់បាន ៤ក្រុមជាស្ថាពរ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026។ មានតែ ២តំបន់ប៉ុណ្ណោះ ពោលគឺអាហ្សង់ទីន តំណាងឲ្យតំបន់អាមេរិកឡាទីន (Conmebol) និង ៣ក្រុមទៀតនៅទ្វីបអឺរ៉ុប (UEFA) រួមមាន បារាំង អង់គ្លេស និងអេស្ប៉ាញ។ World Cup ជំនាន់ទី២៣ ដែលរៀបចំនៅតំបន់អាមេរិកខាងជើង ដោយមានសហរដ្ឋអាមេរិក ម៉ិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នានោះ មិនជាខុសគ្នាដូចសព្វមួយដង ដោយមានតែ ២តំបន់ឡើងវគ្គ ៤ក្រុម និងគ្រងជើងឯក លើកលែងតែ World Cup 2022 នៅតាកាមានម៉ារ៉ុក មកពីតំបន់អាហ្រ្វិក។ - បារាំង ក្រុមមាន់គកមួយនេះ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ WC26 មុនគេ ក្រោយឈ្នះម៉ារ៉ុក ២-០ នៃវគ្គ ៨ក្រុម។ ពួកគេបានឡើងវគ្គ ៤ក្រុមនៅ World Cup ៣សម័យកាលជាប់គ្នាតែម្តង និងឈ្នះជើងឯកផងដែរកាលឆ្នាំ២០១៨ នៅរុស្ស៊ី។ បារាំង ឈ្នះជើងឯក World Cup ដំបូងកាលឆ្នាំ១៩៩៨ ក្នុងផ្ទះរបស់ខ្លួន និងរងជើងឯកកាលឆ្នាំ២០០៦ នៅអាល្លឺម៉ង់ ក្រោយចាញ់អ៉ីតាលី ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី និងចាញ់ដោយបាល់ប៉េណាល់ទីនេះម្តងទៀតកាលឆ្នាំ២០២២ នៅកាតា ក្រោមថ្វីជើងរបស់អាហ្សង់ទីន។ - អេស្ប៉ាញ នេះជាលើកទី២ ប៉ុណ្ណោះសម្រាប់គោជល់អេស្ប៉ាញ ក្នុងការឈានមកដល់វគ្គ ៤ក្រុមនៃ World Cup ក្រោយដណ្តើមបានជើងឯកកាលឆ្នាំ២០១០ នៅប្រទេសអាហ្វ្រិកខាងត្បូង។ អេស្ប៉ាញ បានទម្លាក់ក្រុមនៅអ៊ឺរ៉ុបដូចគ្នា ប៊ែលហ្ស៊ិក ២-១ ចុងម៉ោង ដើម្បីឆ្លងមកជួបបានរង ដែលសត្រូវចាស់ពួកគេចាញ់ផ្តាច់ព្រ័ត្រនៅ UEFA Nations League។ - អង់គ្លេស តោកំណាចអង់គ្លេស បានរង់ចាំពាន World Cup នេះអស់រយៈពេល ៦០ឆ្នាំមកហើយ ពោលក្រោយពេលឈ្នះតែ ១លើកកាលឆ្នាំ១៩៦៦ ក្នុងដីរបស់ខ្លួន។ នេះជាលើកទី៤ ផងដែរ ដែលក្រុមមានលីគល្បីល្បាញលំដាប់ពិភពលោក Premier League ឡើងដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ World Cup ក្រោយវាយបកឈ្នះន័រវែស ២-១ ក្នុងម៉ោងថែម ១៥នាទី ២ដង។ - អាហ្សង់ទីន អាហ្សង់ទីន ជាក្រុមតែមួយគត់ដែលបានឡើងវគ្គ ៤ក្រុមនៅ World Cup លើកទី២៣ នេះ ក្នុងចំណោម ៦ក្រុម មកពីតំបន់អាមេរិកឡាទីន។ ក្រុមការពារតំណែងជើងឯកមួយនេះ បានឈ្នះជើងឯក World Cup ជាលើកទី២ របស់ពួកគេកាលឆ្នាំ១៩៨៦ ដែលរៀបចំនៅប្រទេសម៉ិចស៊ិក និងលើកទី៣ នៅកាតា និងព្យាយាមឈ្នអលើកទី៤ ដើម្បីតាមស្មើអាល្លឺម៉ង់ និងអ៉ីតាលី៕