* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក យឿន យឿត៖ ថៃអាចនឹងប្រើប្រាស់សេណារីយ៉ូ ៣ ពាក់ព័ន្ធនឹងដំណោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា

13-07-2026 10:58

(ភ្នំពេញ)៖ លោក យឿន យឿត អ្នកតាមដានស្ថានភាពនយោបាយកម្ពុជា តាមទស្សនៈរបស់ខ្លួន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានឲ្យដឹងថា ថៃអាចនឹងប្រើប្រាស់សេណារីយ៉ូ ចំនួន ៣ ពាក់ព័ន្ធនឹងដំណោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា។

បើតាមលោក យឿន យឿត សេណារីយ៉ូទាំង ៣នោះ រួមមាន៖

ជម្រើសទី១៖ ថៃប្រើយុទ្ធសាស្ត្រ ល្បិចដុតផ្ទះខ្លួនឯង

នេះជាជម្រើសដ៏គ្រោះថ្នាក់បំផុត ប៉ុន្តែថៃធ្លាប់ប្រើរួចមកហើយកាលពីឆ្នាំ ២០០៨-២០១១។ របៀបដែលថៃអាចនឹងធ្វើ គឺរដ្ឋាភិបាលថៃអាចនឹងបើកដៃ ឬជម្រុញឱ្យក្រុមជាតិនិយមជ្រុល (ដូចជាក្រុមអាវលឿង ឬក្រុមទាហានប៉ារ៉ា) ចេញមកធ្វើបាតុកម្មដ៏ធំនៅព្រំដែន ឬធ្វើការបាញ់បោះគំរាមកំហែងខាងយោធាមួយប្រាវ។ បន្ទាប់មក រដ្ឋាភិបាលថៃនឹងយកលេសនេះទៅប្រាប់ UN និង កម្ពុជាថា៖ «រដ្ឋាភិបាលចង់ដោះស្រាយតាមច្បាប់ណាស់ ប៉ុន្តែស្ថានភាពក្នុងស្រុក និងកងទ័ពមិនព្រមឡើយ បើកម្ពុជានៅតែបន្តប្តឹង វានឹងផ្ទុះសង្គ្រាមជាមិនខាន»។ គោលបំណងរបស់ថៃគឺ ប្រើប្រាស់សម្ពាធសង្គ្រាម និងសន្តិសុខ ដើម្បីគំរាមឱ្យកម្ពុជារាថយ និងលុបចោលយន្តការអន្តរជាតិ។

ជម្រើសទី២៖ ថៃប្រើយុទ្ធសាស្ត្រ ពន្យារពេល និងបង្កើតឧបសគ្គសម្រាប់នីតិវិធី

នេះជាក្រឡាការទូតដំបូងបង្អស់ដែលថៃទំនងជានឹងយកមកប្រើ ព្រោះវាជាជំនាញរបស់ថៃ អាចនឹងប្រើប្រាស់នៅការចន្លោះប្រហោងនៃយន្តការ ផ្សៈផ្សារដោយចាប់បង្ខំ UNCLOS នីតិវិធីដើម្បីអូសបន្លាយពេលវេលា។

ជម្រើសទី៣៖ ថៃប្រើយុទ្ធសាស្ត្រថ្នម ដើម្បីបង្វែរ

មកទ្វេភាគីវិញ ថៃដឹងច្បាស់ថាការដោះស្រាយនៅលើឆាកអន្តរជាតិជាមួយក្រុមអ្នកជំនាញអឺរ៉ុបរបស់កម្ពុជា គឺគេចាញ់ប្រៀប។ ដូច្នេះថៃអាចនឹងប្រើរូបភាពអន្តរជាតិជាឈ្នាន់ ដើម្បីបង្ខំឱ្យមានការចរចាក្រៅផ្លូវការ។ ថៃនឹងនិយាយផ្អែមល្ហែមថា យើងជាបងប្អូនអាស៊ានជិតខាងគ្នា មិនបាច់ឱ្យពួកលោកខាងលិច (UN) មកកាត់សេចក្តីនាំតែវែងឆ្ងាយទេ ពួកយើងមកដោះស្រាយគ្នាបែបគ្រួសារវិញល្អជាង គោលបំណងរបស់ថៃគឺ បញ្ចុះបញ្ចូលឱ្យកម្ពុជា ដកពាក្យប្ដឹង ពី UNCLOS ត្រឡប់មកចូលតុចរចាទ្វេភាគីវិញ ដើម្បីឱ្យថៃអាចគ្រប់គ្រងស្ថានភាពបានឡើងវិញ៕