* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងត្រៀមអន្តរាគមន៍​គ្រោះមហន្តរាយរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះជួយប្រជាពលរដ្ឋរលំផ្ទះ នៅតាមសង្កាត់ក្នុងក្រុងសៀមរាប

13-07-2026 11:25

(សៀមរាប)៖ កម្លាំងត្រៀមអន្ដរាគមន៍គ្រោះមហន្ដរាយរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាក់រលំផ្ទះ នៅតាមសង្កាត់ក្នុងមូលដ្ឋានក្រុងសៀមរាប នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងភូមិសាស្ដ្រក្រុងសៀមរាប បានជួបករណីភ្លៀង និងខ្យល់កន្ដ្រាក់ខ្លាំង បានបណ្ដាលឲ្យប៉ះពាល់ដល់ភូមិឋានរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន៥ រួមមាន៖

*សង្កាត់ស្វាយដង្គំ​៖ បាក់ដើមឈើ ៣ដើម, រំលំផ្ទាំងប៉ាណូចំនួន ១, ដួលផ្លាកយីហោចំនួន១, ដួលរលំតូបលក់ចំនួន០១ ធ្វើពីឈើប្រក់ស័ង្កសី, ខូចដំបូលPassApp ចំនួន ១ បណ្ដាលមកពីដើមឈើបាក់សង្កត់លើ

*សង្កាត់ក្របីរៀល​៖ ដួលរលំផ្ទះប្រជាពលរដ្ឋ​ចំនួន៤ខ្នង, រលំសំយាបផ្ទះ​ និង​របេីកដំបូលសង្គ័សីចំនួន ១ខ្នងផ្ទះ

*សង្កាត់គោកចក​៖ បាក់ដើមឈើចំនួន៣ដើម បណ្ដាលឱ្យខូចខាត បន្ទប់ទឹក និងផ្ទះបាយទាំងស្រុង, រលំផ្លាកគណបក្សភ្លេីងទៀនចំនួន២ផ្លាក

*សង្កាត់ស្រង៉ែ​៖ របេីកដំបូលសង្គ័សី​ និង​ក្បឿងចំនួន​ ៣៣ខ្នងផ្ទះ ( ដើមឈើរលំកាត់ផ្លូវចំនួន៥ដើម)

*សង្កាត់ជ្រាវ៖ របេីកដំបូលសង្គ័សី​ និង​ក្បឿងចំនួន​៤ខ្នងផ្ទះ។

របាយការណ៍របស់សមត្ថកិច្ចបាបបញ្ជាក់ថា សរុបមានផ្ទះរលំចំនួន​៤ខ្នង់, រលំផ្លាកប៉ាណូ​ និងផ្លាកយីហោចំនួន​ ២ផ្លាក, របេីកដំបូលផ្ទះ​ ស័ង្កសី​ ​ក្បឿង​ និង​សំយាបផ្ទះ​ ចំនួ​ន​៣៨ខ្នង់ផ្ទះ, បាក់ដេីមឈេី​ ចំនួន១២ដេីម, ខូចខាតដំបូលផាស់អាប​ ចំនួន១គ្រឿង, ខូចខាតផ្ទះបាយ​ និងបន្ទប់ទឹកចំនួន៣, រលំតូបលក់ដូរ​ ចំនួន​១តូប, រលំផ្លាកគណបក្សភ្លេីងទៀន​ ចំនួន​២ផ្លាក។ ករណីខាងលើមិនមានបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ៕