* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកទេសចរជាប់នៅភ្នំខ្នងផ្សារដោយសារជំនន់ទឹកភ្លៀង ជួយអន្តរាគមន៍ឱ្យចាកចេញទៅអស់ហើយ

13-07-2026 11:50

(ភ្នំពេញ)៖ រហូតមកដល់វេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ អ្នកទេសចរដែល​ជាប់ដំណើរនៅភ្នំខ្នងផ្សារដោយសារជំនន់ទឹកភ្លៀងនោះ ត្រូវបានជួយអន្តរាគមន៍ឱ្យ​ចាកចេញ​អស់ហើយ។

នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានកើតឡើងនៅតំបន់ទេសចរណ៍​ភ្នំខ្នងផ្សារ ហើយបង្អាក់ដំណើរអ្នកទេសចរជាច្រើនមិនអាចចាកចេញបាននោះឡើយ។ របាយការណ៍ បានបង្ហាញថា មានអ្នកទេសចរប្រមាណ ៥៥១នាក់ បានជាប់នៅភ្នំខ្នងផ្សារ ដោយសារជំនន់ទឹកភ្លៀងនេះ។

ក្រោយកើតហេតុការណ៍នោះ មន្ត្រីឧទ្យានុរក្សដែលឈរជើងនៅតំបន់នោះ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយអន្តរាគមន៍នាំអ្នកទេសចរមកស្នាក់នៅទីតាំង​លំហែ​បៃតង​ដំណាក់ដំរី ហើយបានរៀបចំស្បៀងអាហារផ្សេងៗជូនពួកគាត់។

ដល់វេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ អ្នកទេសចរទាំងអស់ត្រូវ​បាន​ជម្លៀស​ចេញទីតាំងដំណាក់ដំរី មកដល់ទីសុវត្ថិភាពក្នុងភូមិតាំងបំពង់។ លើកលែងតែ​ឡាន​តូចៗចំនួន៤គ្រឿងជាប់នៅដំណាក់ទី១ និងមានភ្ញៀវនៅលើភ្នំខ្នងផ្សាចំនួន៣នា​ក់​មិន​ទាន់ចុះ។ រីឯស្ថានភាពទឹកនៅតែបន្តឡើង ដោយសារមានភ្លៀងខ្លាំង។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់អ្នកទេសចរទៅ​លេង​តំបន់​ភ្នំក្នុងរដូវវស្សាឱ្យមានការប្រុងប្រយ័តឱ្យបានខ្ពស់ ព្រោះរដូវវស្សានៅពេលមានភ្លៀង​តាមតំបន់​ភ្នំ និងជ្រោះ គឺមានទឹកហូរបុកខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕