* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ផលនៃភាពអត់ធ្មត់ យុត្តិធម៌កំពុងធ្លាក់មក! សភាប្រើភាសាបារាំង អំពាវនាវឱ្យថៃ គោរពអធិប​តេយ្យ និងបូរណភាពទឹកដីកម្ពុជា, ជៀសវាងរាល់សកម្មភាពឯកតោភាគី​ដែលបង្កភាព​តានតឹងកាន់តែធ្ងន់ធ្ងរ

13-07-2026 12:54

(ភ្នំពេញ)៖ ស្មារតីនៃការប្រកាន់យកដំណោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនៅចំពោះមុខនៃការឈ្លានពានរបស់ថៃនោះ បានធ្វើឱ្យកម្ពុជាកំពុងទទួលផល ហើយយុត្តិធម៌ពីលើឆាកអន្តរជាតិក៏កំពុងធ្លាក់មកហើយ។ សភាប្រើភាសាបារាំង បានអំពាវនាវថៃ ឱ្យគោរពអធិបតេយ្យ និងបូរណភាពទឹក​ដី​កម្ពុជា ហើយជៀសវាងរាល់សកម្មភាពឯកតោភាគីដែលបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរ។

ការអំពាវនាវនេះ បានធ្វើឡើងតាមសំណើរបស់គណៈកម្មការនយោបាយក្នុ​ងសម័យ​ប្រជុំពេញ​អង្គនៅរដ្ឋធានីយុនដេ ប្រទេសកាមេរូនចន្លោះពីថ្ងៃទី១០ ដល់១១ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនោះ សភាប្រើភាសាបារាំង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តភាពតានតឹង និងសកម្មភាពនានា ដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ព្រំដែនក្រោមការកាន់កាប់ដោយប្រទេសថៃ មានជាអាទិ៍ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅទីតាំងវប្បធម៌ និងសាសនា ក៏ដូចជាគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅតំបន់ទាំងនោះ។

សភាប្រើភាសាបារាំង ក៏បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការរងទុកវេទនារបស់ប្រជាជនស៊ីវិល ក៏ដូចជាការប៉ះពាល់ ឬការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជាកេរមរតករួមរបស់មនុស្សជាតិ តាមរបៀបមួយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យនៃសន្តិភាពយូរអង្វែង និងការផ្សះផ្សាជាតិ។

ទន្ទឹមនឹងការអំពាវនាវថៃ ឱ្យគោរពអធិបតេយ្យ និងបូរណភាពទឹក​ដី​កម្ពុជា ហើយជៀសវាងរាល់សកម្មភាពឯកតោភាគីដែលបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរហើយនោះ សភាប្រើភាសាបារាំង ក៏បានអំពាវនាវឱ្យថៃ គោរពបទឈប់បាញ់ និងការអនុវត្តកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា នៅទីក្រុងគូឡាឡាំពួនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

សភានិយាយភាសាបារាំងដែលមានសមាជិកជាង ៩៩ ស្ថាប័ន (ប្រទេស និងអង្គការ​អន្តរជាតិ) ក៏បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង ការបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ និងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះ។

សភានិយាយភាសាបារាំង បានបង្ហាញការគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេលដ៏ខ្លីបំផុត តាមរយៈយន្តការទ្វេភាគីទាំងអស់ដែលបានបង្កើតឡើង​ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងស្មារតីនៃកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។

សភានិយាយភាសាបារាំង បានគាំទ្រការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ដោយផ្អែកលើការទទួលស្គាល់ទៅវិញទៅមកលើអធិបតេយ្យ បូរណភាពទឹកដី និងភាពមិនអាចរំលោភបាននៃព្រំដែន ក៏ដូចជាការខណ្ឌសីមាព្រំដែន អនុលោមតាមក្របខណ្ឌគតិយុត្ត ដែលបានកំណត់ដោយលិខិតុបករណ៍អន្តរជាតិ៕